ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ តែ បានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក ៧ឆ្នាំ មកនៅត្រឹម៥ ឆ្នាំ វិញ ជាប់ពាក់ព័ន្ធនឹងការរំលាភសពសន្ថវ: ក្មេងស្រីម្នាក់ ដែលជាអនីតិជន ប្រព្រឹត្តនៅក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩។
លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ មានឈ្មោះ វន តិយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។
ចំណែកឯ ជនរងគ្រោះ ជាកុមារីម្នាក់ មានអាយុ ១៦ ឆ្នាំ និង មានទីលំនៅ ជាមួយនឹងជនជាប់ចោទ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនជាប់ចោទ ត្រូវបាន សាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៩ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ: រំលាភសពសន្តវ: មានស្ថានទម្ងន់ទោស ។ តែគាត់បានប្តឹងឧទ្ធរណ៍។
ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នៅភូមិសំឡាញ់ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តាមបណ្តឹងរបស់កុមារីរងគ្រោះ៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
