ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យ​ នាឱកាសចុងឆ្នាំ!

ភ្នំពេញ ៖ ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ បានមកដល់ម្តងទៀតហើយ ! ណាហ្គាវើលដ៍ សូមចូលរួមអបអរ ជាមួយពុកម៉ែបងប្អូន ទាំងអស់ នៅក្នុងឱកាស ដ៏ពិសេសនេះ ដោយផ្តល់ជូននូវការ តុបតែងដ៏ទាក់ទាញ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នំប្រពៃណី និងការផ្តល់ជូនជាច្រើនទៀត ។ សូមអញ្ជើញទៅណាហ្គាវើលដ៍ ដើម្បីទទួលយកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាននៅក្នុងខែធ្នូនេះ !

នៅក្នុងអគារណាហ្គាវើលដ៍ ត្រូវបានតុបតែងដោយអំពូលភ្លើងយ៉ាងភ្លឺផ្លេក ដែលបង្កើតនូវបរិយាកាស ដ៏មនោរម្យ សម្រាប់គ្រប់គ្នា ។ ប្រសិនបើពុកម៉ែបងប្អូន ចង់ថតរូបជាមួយម៉ាស់ស្កុតរូបខ្ញី សូមស្វែងរកគាត់ នៅក្នុងអគារពីម៉ោង ៣ រសៀល ដល់ម៉ោង ៨ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៦ ដល់ ២៦ ខែធ្នូ ។ ខាងក្រៅអគារណាហ្គាវើលដ៍ នៅលើសួនច្បារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការតុបតែងជាមួយ នឹងអំពូលភ្លើងណូអែលដ៏ទាក់ទាញ! បំភ្លឺពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ១១ យប់រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រូបធំៗ ដែលត្រូវបានដំឡើងនៅលើសួនច្បារ រួមមាន រូបមនុស្សព្រិល រូបក្តាន់ រូបស្ករគ្រាប់ រូបលោកតាណូអែល រូបផ្កាយ និងរូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រផងដែរ ។ ក្នុងខណៈថតរូប សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់មុខឲ្យបានគ្រប់ៗគ្នា ។

អបអរបុណ្យណូអែល និងឆ្នាំថ្មីជាមួយនឹងការពិសាអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមាន មាន់ទួគីដុតដែលអាចខ្ចប់ទៅគេហដ្ឋាន អាហារឈុតប្រពៃណី អាហារពេលល្ងាចឥតកំណត់ និងការផ្តល់ជូនជាច្រើនទៀត!

រីករាយថ្ងៃឈប់សម្រាកចុងឆ្នាំ និងពិសាម្ហូបដ៏ឈ្ងុយឆ្ងាញ់ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដែលពុកម៉ែបងប្អូន អាចពិសាអាហារប៊ុហ្វេ ពេលល្ងាចតាមចិត្ត ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៥ ដល់ ៣១ ខែធ្នូ នៅក្នុងភោជនីយដ្ឋាន ដែលមានបរិយាកាសដ៏ល្អ និងម៉ាស៊ីនបាញ់ព្រិល ដែលពុកម៉ែបងប្អូនអាចថត ដើម្បីបង្ហោះនៅក្នុងបណ្តាញសង្គម ។ ម្នាក់ត្រឹមតែ ១៨ដុល្លារ ពុកម៉ែបងប្អូន អាចពិសាម្ហូបពិសេសៗ ឥតកំណត់ ដូចជា អយស្ទ័រស្រស់ សាច់អាំង ម្ហូបពេញនិយមបែបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងអាហារជាច្រើនមុខទៀត។ បន្ថែមម្នាក់ ១០ដុល្លារ សម្រាប់ការពិសា ស្រាទំពាំងបាយជូរឥតកំណត់ ។

សម្រាប់ថ្ងៃពិសេស នៅថ្ងៃទី២៤ ទី២៥ និងទី៣១ ខែធ្នូ ពុកម៉ែបងប្អូន អាចកម្ម៉ង់ម្ហូបជាច្រើន មុខបន្ថែមទៀត (ម្នាក់ ២៥ដុល្លារ) ។ សម្រាប់ការអបអរបុណ្យ ណូអែល ប្រកប ដោយភាពស្និទ្ធស្នាល នៅថ្ងៃទី២៤ និង ២៥ ខែធ្នូ ពុកម៉ែបងប្អូន អាចអញ្ជើញ ទៅភោជនីយដ្ឋានបារាំង Le Gourmet ជាន់ទី១ ណាហ្គាវើលដ៍ទី១ ។ ម្នាក់ត្រឹមតែ ៤៥ដុល្លារ ពុកម៉ែបងប្អូន នឹងអាចពិសាអាហារឈុតពេលល្ងាច ៥ មុខ រួមមាន មាន់ទួគីដុត (ពិសាឥតកំណត់) នំណូអែលដុតជាមួយស្រា ស្រាទំពាំងបាយជូរមួយកែវ ឥតគិតថ្លៃ និងអាហារ ជាច្រើនទៀត ។ បម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ ទំនាក់ទំនងកក់ទុកមុន ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

ការតុបតែងដ៏ភ្លឺចែងចាំង និងទាក់ទាញនៅខាងក្នុង និងខាងក្រៅអគារណាហ្គាវើលដ៍សម្រាប់ពុកម៉ែបងប្អូនថតរូបទុកជាអនុស្សាវរីយ៍ និងកម្សាន្ត។

ចែករំលែកភាពផ្អែមល្ហែម និងក្តីស្រឡាញ់ចេញពីបេះដូង ក្នុងឱកាសបុណ្យណូអែល! នំប្រពៃណីសម្រាប់មនុស្សជាទីស្រឡាញ់ របស់ណាហ្គាវើលដ៍ រួមមាន នំរូបផ្ទះរសជាតិខ្ញី នំរូបដើមឈើណូអែល នំដុត នំស្តូឡិន នំផាយ នំរូបគល់ឈើ និងនំជាច្រើនទៀត! មានលក់រៀងរាល់ថ្ងៃ ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២) ។

ជួបជុំ និងពិសាមាន់តួកគី ដុតនៅគេហដ្ឋានជាមួយ មនុស្សជាទីស្រឡាញ់! មាន់តួកគី ដុតដ៏ឈ្ងុយឆ្ងាញ់នេះ តម្លៃ ៩៩$ ប៉ុណ្ណោះ (មាន់ទាំងមូលទម្ងន់ ៥,៥-៦,៥ គីឡូក្រាម ) មានញាត់ជាមួយ នឹងគ្រឿងផ្សំប្រពៃ ណីណូអែល ដូចជា គ្រាប់កៅឡាក់ កូនដំឡូង កូនស្ពៃ បន្លែ ទឹកជ្រលក់ខ្ទឹមបារាំង និងទឹកជ្រលក់ គ្រែនបឺរី ។ ផ្តល់ជូនពីថ្ងៃទី២០ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២១ ។ សូមណែនាំឲ្យកក់ ២៤ ម៉ោងទុកជាមុននៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។

បន្ទាប់ពីបុណ្យណូអែល ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសា អាហារឈុតពេលល្ងាចអបអរឆ្នាំថ្មី២០២២ ពិសេសនៅភោជនីយដ្ឋានបារាំង Le Gourmet ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ នៅថ្ងៃទី៣១ ខែធ្នូ ។ អាហារឈុតពេលល្ងាចប្រពៃណីបែបបារាំង ៥ មុខជាមួយនឹងស្រាប្រូសេកូមួយ កែវឥតគិតថ្លៃ ម្នាក់ ៦៥$ ប៉ុណ្ណោះ ។ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ នឹងមានការរាប់ថយ ក្រោយស្វាគមន៍ ឆ្នាំថ្មីដ៏អស្ចារ្យ ដែលពុកម៉ែបងប្អូន អាចមកធ្វើជា សាក្សីដើម្បីស្វាគមន៍ ឆ្នាំសកល ជាមួយគ្នានៅណាហ្គាវើលដ៍ ។ កញ្ចប់ស្នាក់នៅបន្ទប់ សណ្ឋាគារ មានបូកបញ្ចូល ម្ហូបពិសេស ហើយពុកម៉ែបងប្អូនអាចពិសាអាហារ និងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃកាំជ្រួចពីបន្ទប់សណ្ឋាគារផងដែរ។ សូមកក់បន្ទប់តាមរយៈអ៊ីម៉ែល reservation@nagaworld.com ។

បង្កើនភាពផ្អែមល្ហែម និងភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ដោយចែករំលែកនំប្រពៃណីណូអែលសម្រាប់ពួកគេ តម្លៃចាប់ពី ៤$ ប៉ុណ្ណោះ។

ប្រសិនបើពុកម៉ែបងប្អូនចង់ មកកម្សាន្តនៅក្លឹបបន្ទាប់ពីរាប់ថយ ក្រោយស្វាគមន៍ឆ្នាំថ្មីរួច សូមអញ្ជើញទៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដែលមានការសម្តែងតន្ត្រីផ្ទាល់ ឌីជេ ភេសជ្ជៈពិសេស និងអ្វីៗ ដែលរំភើបជាច្រើនទៀត។ ហើយ នៅថ្ងៃទី១ និងទី២ ពុកម៉ែបងប្អូន អាចអញ្ជើញទៅពិសា អាហារថ្ងៃត្រង់ ស្វាគមន៍ឆ្នាំថ្មីឥតកំណត់ នៅភោជនីយដ្ឋាន 2Pangea ម្នាក់ត្រឹមតែ ១៨ដុល្លារ (៩ដុល្លារ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ដែលមានអាហារ សម្រន់ អាហារចម្បង និងបង្អែមពិសេសផងដែរ ។ បន្ថែម ១០$ ក្នុងម្នាក់ដើម្បីអាចពិសា ស្រាទំពាំងបាយជូរឥតកំណត់ ។ ទំនាក់ទំនងកក់ទុកមុន តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ សូមអញ្ជើញ ទៅទទួលយក នូវបទពិសោធន៍ដ៏សប្បាយរីករាយ នៅណាហ្គាវើលដ៍ ។ រីករាយបុណ្យណូអែល និងសួស្តីឆ្នាំថ្មី ឆ្នាំសកល! ៕

To Top