ភ្នំពេញ ៖ លោក ចៅស៊ិន សុវណ្ណរ័ត្ន ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាស សាលក្រម និង សម្រេច ផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះគ្រុយ លឹមហេង ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជាអតីតអគ្គកុងស៊ុលកម្ពុជា ប្រចំាទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ដាក់ពន្ធ នាគារ កំណត់ ៣ ឆ្នាំ បន្ថែមទៀត និង ពិន័យជាប្រាក់ចំនួន ១០០លាន រៀល ( ប្រមាណ ២៥,០០០ ដុល្លារអាមេរិក) ព្រមទាំង សម្រេចរឹបអូស ប្រាក់ចំនួនជាង ១១ ម៉ឺនដុល្លារអាមេរិក ពីគាត់ដែលសង្ស័យបានមកពីការសំអាតប្រាក់ ទទុកជាសម្បត្តិរដ្ឋក្រោម ការចោទប្រកាន់ពីបទ”ការសម្អាប្រាក់” ប្រព្រឹត្តនៅរាជធានី ភ្នំពេញ អំឡុងឆ្នំា ២០១៧ ដល់ ២០២០ ។
គួររំលឹកថា ជនជាប់ចោទឈ្មោះ គ្រុយ លឹមហេង កាលពី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ, ពិន័យជាប្រាក់ ចំនួន ១០ លានរៀលផងដែរ ជាប់ពាក់ព័ន្ធនឹងបទល្មើស: បទបំផ្លាញ ដោយ ចេតនា និង គៃ បំបាត់ ដោយ ទុច្ចរិត បទ រំលោភ អំណាច បទពុករលួយ និង បទ មិនប្រកាសទ្រព្យសម្បត្តិ។
ជនជាប់ចោទ ឈ្មោះ គ្រុយ លឹមហេង ត្រូវបានតុលាការ បានចេញដីកាសម្រេចឲ្យឃុំខ្លួនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និង ត្រូវបានចាប់ឃាត់ខ្លួន ដោយ អង្គភាពប្រឆាំងអំពើពុករលួយ ៕
ដោយ រស្មី អាកាសផើង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
