ថ្មីៗនេះខ្ញុំបានអានរឿងមួយអំពី “របៀបដែលដៃរបស់យើងបង្ហាញនូវរឿងក្នុងជីវិតរបស់យើង”។ស្ត្រីម្នាក់ធ្វើការនៅហាងកែសម្ផស្ស។ ថ្ងៃមួយ មានអតិថិជនម្នាក់មកធ្វើក្រចកដៃ។ ខណៈពេលដែលស្ត្រីនោះរៀបនឹងរើសពណ៌ថ្នាំក្រចក អតិថិជននោះបានប្រាប់ថា គាត់គ្រាន់តែចង់ឱ្យក្រចកជ្រះស្អាតតែប៉ុណ្ណោះ។គំនិតតែមួយគត់របស់ស្ត្រីធ្វើក្រចកនោះគឺ “ហេតុអ្វីបានជាអតិថិជនចង់ឱ្យក្រចកមានភាព ជ្រះស្អាតតែប៉ុណ្ណោះ?” គាត់បានសួរអតិថិជននោះ ហើយអតិថិជននោះឆ្លើយថា ៖ «ដៃរបស់ខ្ញុំមានសភាពអាក្រក់ ខ្ញុំមិនចង់ឱ្យអ្នកដទៃចាប់អារម្មណ៍ពីសភាពនេះទេ។ វាពោរពេញទៅដោយស្នាមអុចខ្មៅ ជ្រីវជ្រួញ ហើយមានសភាពចាស់ខ្លាំង មើលទៅពិតជាមិនល្អនោះទេ។ ”ស្ត្រីដែលធ្វើការនោះបានឆ្លើយតបដោយមានការយកចិត្តទុកដាក់ខ្ពស់ថា ៖ “ដៃរបស់អ្នកប្រាប់ពីរឿងជីវិតរបស់អ្នក។ ដៃនេះប្រាប់ពីសេចក្តីស្រទ្បាញ់ ការយកចិត្តទុកដាក់ និងការផ្សងព្រេងដែលអ្នកបានតស៊ូ និងឆ្លងកាត់ជាច្រើនឆ្នាំ។ ដៃទាំងនេះបានប៉ះ និងកាន់របស់ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាននៅថ្ងៃមួយ។ ដៃនេះតំណាងឱ្យដំណើរដ៏អស្ចារ្យរបស់អ្នក»។អតិថិជនបានអរគុណនូវពាក្យសម្តីនោះ ដោយក្តីរីករាយ ហើយយល់ព្រមនឹងពណ៌ដែលលាបសម្រាប់ក្រចករបស់គាត់។ពេលខ្លះ អ្វីដែលខ្លួនយើងមើលឃើញថាមិនប្រពៃលើខ្លួនឯង អ្នកដទៃមើលឃើញចំណុចនោះជាភាពស្រស់ស្អាត។ ដូចនេះ សូមមានមោទនភាព និងពេញចិត្តនឹងដំណើរជីវិតរបស់អ្នក និងខ្លួនអ្នកផ្ទាល់។ សូមធ្វើជាមិត្តរបស់ខ្លួនឯង ជាម្ចាស់រឿង និងជាតួឯករបស់ខ្លួនឯង។***
Recently, I read a story about “how our hands tell our story”.A lady works at a salon. One day, a client came in for a manicure. As the lady was about to pick the colors, the client mentioned that she wanted her nails clear. The only thought that came to lady’s
















