ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រាប់ប្រជាពលរដ្ឋខ្មែរ កុំឱ្យស្លន់ស្លោហួសហេតុរហូត បាត់ម្ចាស់ការ ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង។
ក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្ដអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ ឲ្យជាប់ជានិច្ច។
សូមបញ្ជាក់ថា រហូតដល់នេះ កម្ពុជារកឃើញ ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ចំនួន២ករណី សុទ្ធតែករណីនាំចូលតែប៉ុណ្ណោះ៕