កីឡា

នៅសល់ ៥០២ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម លើកដំបូង

ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមរាប់ថយ ដោយនៅសល់តែ ៥០២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេមលើកដំបូង ឆ្នាំ២០២៣ ដែលធ្វើឡើងនៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការរាប់ថយនេះ ធ្វើឡើងក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១៕

To Top