ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ដ្រកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ជាមួយកូវីដ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣»។

កម្មវិធីនេះក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងសមាគមធុរកិច្ច ដែលជាតំណាងវិស័យឯកជនផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមលើការដាក់ឲ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានេះ ប្រព្រឹត្តឡើងក្នុងគោលបំណងពន្យល់ និងផ្សព្វផ្សាយជូនដល់សាធារណជន អំពីយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឲ្យត្រឡប់ទៅកំណើនសក្តានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ៕

To Top
×