ព័ត៌មានជាតិ

សុនខហិតរកជំងឺកូវីដ១៩ ធ្វើតេស្ដ​ ដំណាក់កាលចុងក្រោយ ទទួលបានលទ្ធផលល្អ ប្រសើរ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា CMAC បានឱ្យដឹងថា សុនខហិត អ្នកផ្ទុកជំងឺកូវីដ១៩ បានសាកល្បង ជាលើកចុងក្រោយ ទទួលលទ្ធផលល្អប្រសើរ ដោយរកឃើញថា ការហិតរបស់សុនខ និងឧបករណ៍តេស្ដ គឺចេញមកវិជ្ជមានដូចគ្នា ។

តាមរយៈគេហទំព័រហ្វេសប៊ុកលោក ហេង រតនា បានថ្លែងឱ្យដឹងថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកជំងឺកូវីដ១៩ របស់អង្គភាពស៊ីម៉ាក់ និងក្រុមគ្រូពេទ្យបានសហការធ្វើការ ផ្ទាល់ជាមួយគ្នា ហើយនេះជាដំណាក់កាលចុងក្រោយ ក្នុងជំហាននៃការស្រាវជ្រាវ ។

លោកបញ្ជាក់ថា ដោយត្រូវធ្វើការបញ្ជាក់ជាក់ស្ដែងចំពោះអ្នកសង្ស័យ និងអ្នកជំងឺតែម្ដង នៅក្នុងមណ្ឌលកោះពេជ្រ និងស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ លទ្ធផលទទួលបានល្អប្រសើរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្ដ តែម្ដងគឺរកឃើញដូចគ្នា ៕

To Top