ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសមិនរៀបចំ ទិវាជ័យជំនះ៧មករានោះទេ សម្រាប់ឆ្នាំ២០២២ ខណៈថ្ងៃទី៧និងទី៨ មករា សម្ដេចតេជោ នឹងអញ្ជើញទៅកាន់ប្រទេសភូមា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករថ្មីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ថ្ងៃ៧ខែមករាដោយយេីង អត់ធ្វេីបុណ្យ៧មករា ខ្ញុំចេញដំណើរទៅ (ភូមា) សម្រាកមួយយប់ត្រឡប់មកវិញ៕
