ព័ត៌មានជាតិ

ឯកឧត្ដម កែវ រតនៈ ជូនពរលោកជំទាវ ម៉ែន សំអន ក្នុងឱកាសទទួលការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដមកែវរតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិតទាំងអស់ សូមជូនពរ លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

សូមលោកជំទាវ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែក បន្តដឹកនាំជាតិមាតុភូមិកម្ពុជា លើផ្លូវសន្តិភាពការអភិវឌ្ឍនិងរុងរឿងជានិរន្តរ៍៕

To Top