ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ជូនពរ សម្ដេចពិជ័យសេនា ទៀ​ បាញ់ ក្នុងឱកាសទទួលការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១

សូមសម្ដេចពិជ័យសេនា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែក បន្តដឹកនាំជាតិមាតុភូមិកម្ពុជា លើផ្លូវសន្តិភាពការអភិវឌ្ឍនិងរុងរឿងជានិរន្តរ៍៕

To Top