ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវសូមជូនពរ ឯកឧត្តម ហ៊ុន ម៉ា ណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ក្នុងឱកាសដែលឯកត្តម ទទួលបានការគាំទ្រ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។
សូមឯកឧត្តម មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីរួមចំណែក បន្តដឹកនាំជាតិមាតុភូមិកម្ពុជា លើផ្លូវសន្តិភាពការអភិវឌ្ឍនិងរុងរឿងជានិរន្តរ៍៕