ព័ត៌មានជាតិ

លោក សុខ ទូច៖ សូមឱ្យបឹងទន្លេសាប ស្ថិតក្នុងបេះដូង ប្រជាជនខ្មែរគ្រប់រូប

" "

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកចុះតាមដាន ករណីរំលោភបំពានតំបន់ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប បានចេញលិខិតសួស្ដីឆ្នាំថ្មី និងបានរំលឹកថា សូមឱ្យបឹងទន្លេសាបស្ថិតក្នុង បេះដូងប្រជាជនខ្មែរគ្រប់រូប ព្រោះបឹងទន្លេសាបមានសារៈសំខាន់បំផុត។

តាមរយៈគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក សុខ ទូច បានបង្ហាញលិខិតមួយ សន្លឹកដែលមានអត្ថន័យថា សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២២ សូមគោរពជូនពរជនរួមជាតិ ទាំងអស់មានសុខភាពល្អ ស្នាមញញឹម និងសេចក្ដីស្រលាញ់ ។ សូមឱ្យបឹងទន្លេសាបស្ថិតក្នុង បេះដូងប្រជាជនខ្មែរជារៀងរហូត បឹងទន្លេសាបមិនមែនត្រឹមតែ សម្បត្តិដ៏មហាសាលទេ ថែមទាំងជាក្រពះរស់របស់យើង ទាំងអស់គ្នាថែមទៀតផង។

" "

ពាក់ព័ន្ធនឹងបឹងទន្លេសាបនេះ លោកក៏ធ្លាប់បានអះអាង ពីការរកឃើញនូវបទល្មើស ការបំពានដីព្រៃលិចទឺកថាគ្រាន់តែ ខេត្ដកំពង់ធំ មួយប៉ុណ្ណោះ មានអ្នកកាន់កាប់ទន្រ្ទាន ដីព្រៃលិចទឹកជាង ១០ម៉ឺនហិកតា មិនមែនខ្ទង់ពាន់ហិកតានោះទេ ដូចនេះអ្នកទាំងអស់ ត្រូវចេញមុខមកសារភាព ឱ្យមានភាពស្មោះត្រង់ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។

" "

កាលពីកន្លងទៅថ្មីៗនេះលោក សុខ ទូច ក៏បានលើកទឹកចិត្ដ ឱ្យដាំប្រភេទដើមឈើណា ដែលធ្លាប់ដុះនៅតំបន់ ព្រៃលិចទឹកដែលបានទន្រ្ទាន ដែលវាផ្ដល់អត្ថប្រយោជន៍ ដល់ជាជម្រកសម្រាប់ត្រីពង និងផដល់ជាស្លែ ឬចំណីផ្សេងៗដល់ត្រី។ ការលើកទឹកចិត្ដនេះបានលើកឡើង នៅពេលដែលក្រុមការងារអន្តរក្រសួង បានផ្ដល់អាទិភាព ឱ្យដាំដើមឬស្សី ឡើងវិញនៅលើផ្ទៃដី ដែលត្រូវបានជនខិលខូច កាប់ទន្រ្ទានរំលោភបំពាន ៕

To Top