ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំ អំពាវនាវ លោកគ្រូ-អ្នកគ្រូ និងបេក្ខជន ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ញត្ តិប្រឡងបាក់ឌុប

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ដល់បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិរបស់ក្រសួងអប់រំ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃ២៧-២៨ ធ្នូ ស្អែកនេះ។

តាមរយៈវិដេអូ ជាង២នាទី បង្ហោះលើគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានថ្លែងថា «ក្នុងឱកាសប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃ២៧-២៨ ធ្នូ ខ្ញុំសូមជូនពរឲ្យបេក្ខជនទាំងអស់ មានសុខភាពមាំមួន ហើយទទួលបានជោគជ័យ នៅក្នុងការប្រឡង។ សូមអំពាវនាវឲ្យបេក្ខជន គោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ញតិ្តដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ»។

លោក បន្ដថា ជាពិសេសបេក្ខជន ត្រូវទទួលទានអាហារ និងសម្រាកឲ្យបានគ្រប់គ្រាន់ ក៏ដូចជាត្រៀមខ្លួនឲ្យល្អសម្រាប់ការប្រឡង ហើយគោរពទៅតាមបទបញ្ញត្តិ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ជាពិសេស ៣កុំ ៣ការពារ ។

ទន្ទឹមនេះដែរ លោករដ្ឋមន្ដ្រី ក៏បានជូនពរ លោកគ្រូ-លោកគ្រូអ្នក ទាំងអស់ ដែលនឹងចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ហើយគោរពតាមបទបញ្ញត្តិ របស់ក្រសួងអប់រំ ដែលបានដាក់ចេញពិសេស គោពតាម ៣កុំ ៣ការពារ ហើយចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ (បាក់ឌុប)នេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង សរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរការប្រឡង មានចំនួន ៣១៤៣២នាក់៕

To Top