ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងលថ្មី៤នាក់ ម្នាក់មានមេរោគ អូមីក្រុង

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ដោយម្នាក់ មានមេរោគ អូមីក្រុង ជាករណីនាំចូល ខណៈជាសះស្បើយចំនួន៩នាក់ និងស្លាប់ម្នាក់មិនបានចាក់វ៉ាក់សាំង។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៧៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨៩៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០១១នាក់៕

To Top