ព័ត៌មានជាតិ

សន្លឹកកិច្ចការបេក្ខជន តាមមណ្ឌលប្រឡងរាជធានី-ខេត្ត ដឹកមកដល់ភ្នំពេញ រក្សាទុកយ៉ាងត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជន តាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ បានបញ្ជាក់ថា «គិតត្រឹមសៀលថ្ងៃទី២៩ ធ្នូ នេះ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ត្រូវបានដឹកពីបណ្ដាខេត្ត មកដល់មណ្ឌល កំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុក យ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ»។

សូមរំលឹកថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅរសៀលថ្ងៃ១៨ មករា សម្រាប់មណ្ឌលប្រឡង រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃ១៩ មករា ព្រមទាំងមានការផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងដែរ។

ដំណើរការសំណេរនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ(២៧-២៨ ធ្នូ) បានដំណើរការយ៉ាងរលូន ខណៈបេក្ខជនអវត្តមានចំនួន ៤ ៤៣០ នាក់ ក្នុងចំណោមបេក្ខជន១១៤ ១៨៥នាក់ ៕

To Top