ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា លោកបណ្ឌិត ជាម យៀប អនុប្រធានទី១ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាចំនួន៣៣រូប ។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានក្លាយជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងឯកច្ឆ័ន្ទ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។
លោក ជាម យៀប ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជំនួសលោកងួន ញ៉ិលដែលទទួលមរណភាព ៕


