ភ្នំពេញ៖ បេក្ខជនបណ្ឌិត សយ សុភា និពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ និងប្អូនជីដូនមួយ ចំនួន២រូបទៀត បានទៅបរិច្ចាគឈាមដោយស្ម័គ្រ ដើម្បីជួយសង្រ្គោះជីវិត អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរគន្ធបុប្ផា រាជធានីភ្នំពេញ។
លោកបេក្ខជនបណ្ឌិត បានលើកឡើងថា ការបរិច្ចាគនេះ គឺដើម្បីរួមចំណែកជួយដល់ការសង្រ្គោះអាយុជីវិត អ្នកជំងឺ ដែលកំពុងខ្វះខាតឈាម។ “យើងពិនិត្យឃើញថា ការបរិច្ចាគឈាម គឺជារឿងប្រពៃ។ យើងទទួលបានការយកចិត្តពីក្រុមគ្រូពេទ្យ។”
ឆ្លៀតឱកាស លោកបេក្ខជនបណ្ឌិត សយ សុភា ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះអាយុជីវិត អ្នកជំងឺ ជាពិសេសកុមារ ដែលកំពុងត្រូវការឈាម។
បើតាមគ្រូពេទ្យ បានប្រាប់លោក សយ សុភា ថា “ឈាមរបស់លោក មួយសាក់ អាចជួយសង្រ្គោះទារកតូចៗ បានពី៣ ទៅ៥នាក់។ នេះជាកាយវិការដ៏ប្រពៃ របស់លោក ក្នុងការជួយសង្រ្គោះទារកតូចៗ”។
ប្អូនៗទាំង២របស់លោក សយ សុភា មានលោក សែន បញ្ញា និងលោក សែន រចនា៕