ភ្នំពេញ ៖ ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់បានប្រមូលចំណូលចូលថវិកាជាតិសរុប ៤៧២ ០៦៩ ៥៦៦ ២៥៨ រៀល បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ថយចុះ ១.៦២ ភាគរយ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសម្រាប់ឆ្នាំ២០២១។
ជាមួយគ្នានេះ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន៤ ៣០៣គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨ ០៧២ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ ៣៣៣ ៧៩៨ ៥២៥ដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ៣១,២១ % ។ ក្នុងនោះ សមត្ថកិច្ចក្រសួង ៖ មានចំនួន៣៨៨គម្រោង ផ្ទៃនិងសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត មានចំនួន៣ ៩១៥គម្រោង ។
គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៦៦ ៦២៣ ៨៩១ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៦ ២០៥ ៨៤១ ៩៣៦ដុល្លារ៕