ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្ដពង្រីក ផលិតកម្មចិញ្ចឹមត្រីបន្ថែមទៀត ទាន់ឱកាសមាសមកដល់ ដើម្បីបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១០...
បរទេស៖ មន្ត្រីចរចារបស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងទីក្រុងដូហា នាសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីដំណើរការសន្តិភាព ហើយនេះជាកិច្ចប្រជុំដំបូងក្នុងពេលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីកិច្ចចរចាគ្នាបានជាប់គាំងនៅដើមឆ្នាំនេះ។ មន្ត្រីនាំពាក្យរបស់ពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃពុធនេះថា ប្រធានរបស់ក្រុមទាំងពីរ រួមទាំងមន្ត្រីចរចារបស់ពួកគេខ្លះ បានជួបគ្នាកាលពីថ្ងៃមុន នៅក្នុងទីក្រុងដូហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាអភិបាលខេត្តជាប់ ព្រំដែនវៀតណាម ពង្រឹងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ប្រភេទថ្មី។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ស ខេង បានរំលឹកថា នាពេលកន្លងមកដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃដាក់មានចេញវិធានការពង្រឹង ដើម្បីបង្ការ ទប់ស្កាត់...
ភ្នំពេញ ៖ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឲ្យអ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សា ចរចាគ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់គ្នាកម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីកូវីដ-១៩ដូចគ្នា។ លោកបន្តថា ទន្ទឹមនឹងនេះ ក្រសួងអប់រំ គោរពអនុវត្តតាមគោលការណ៍នានារបស់រាជដ្ឋាភិបាល។...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ព្រាង បានឲ្យដឹងថា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានគ្រោងធ្វើជំនួបកំពូលមួយ នៅក្នុងទីក្រុងព្រួចសែល នាសប្ដាហ៍ក្រោយ ចំពោះការបញ្ចប់ជម្លោះ ជំនួញអន្តរអាត្លង់ទិករបស់ពួកគេ និងដើម្បីស្នើឲ្យមានការសិក្សាថ្មីស្តីពប្រភពជម្ងឺកូវីដ១៩។ សេចក្តីព្រាង៧ទំព័រនោះ តាមសេចក្តីរាយការណ៍ មានគោលបំណងបង្ហាញពីលទ្ធផលជាក់លាក់នៃ “ការរះឡើងថ្មី” ដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុបកោតសរសើរ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងបន្តពីលោក ដូណាល់ ត្រាំ...
ភ្នំពេញ៖ សហរដ្ឋអាមេរិកបាន ប្រគល់វត្ថុបុរណមានរូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗ ចំនួន ២៧រូប ឲ្យកម្ពុជា ដើម្បីនាំត្រឡប់មកមាតុភូមិវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតកម្ពុជាប្រចាំអាមេរិកនៅថ្ងៃទី៩ មិថុនាបានឲ្យដឹងថា លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉កបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោបានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នារសៀល ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្ត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារដឹកនាំបញ្ជា និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង។
ភ្នំពេញ៖ រដ្ឋបាលខេត្ត នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចកំណត់តំបន់ក្រហម នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម តំបន់លឿងទុំ នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម និងតំបន់លឿង នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។ សេចក្តីសម្រេចនេះ មានចែងពីការហាមឃាត់ និងករណីលើកលែង...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ និងមានករណីជាសះស្បើយចំនួន ១២នាក់ផងដែរ។ អ្នកឆ្លងថ្មីទាំង៤៩នាក់ មានអត្តសញ្ញាណដូចខាងក្រោមក្រោម៖ ១- ឈ្មោះ ផូ ហ៊ាញ ភេទស្រី អាយុ៥១ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។២- ឈ្មោះ...