ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គម របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ បិទខ្ទប់ ដោយសហការជាមួយ សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន អាជីវករផ្សារដើមគ២នាក់ ម្ដាយកូន ដែលបានលួចចេញ ពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ ពីសាលារាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារពោធិ៍ចិនតុង ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។ ក្រសួង ធនធានទឹក បានបញ្ជាក់ថា ជ្រលនៃសម្ពាធទាបឥណ្ឌា បាននិងកំពុងបង្កើនឥទ្ធិពល គ្របដណ្តប់...
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស៦នាក់ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារបានជួបជុំផឹកសុី ផ្ទុយពីច្បាប់ស្តីពីការ ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលបិទខ្ទប់ក្រុង។ ក្រោយការចាប់ខ្លួនត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ការចាប់ខ្លួននេះបន្ទាប់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាភ្លាមៗ៕
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ទាំង ៤៦៤នាក់ដែលឆ្លងថ្មី
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់កម្ពុជានិយាយជារួម និយាយដោយឡែក បើយើងមកមើលភូមិសាស្ត្រ រាជធានភ្នំពេញ កំពុងផ្ទុះឈានមុខគេ ដែលត្រូវបាន រាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបន្ថែមពីនោះ តំបន់មួយចំនួន ត្រូវចាប់ចូល ជាតំបន់ក្រហមទៀត ខណៈដែលទីតាំងផ្សេងៗ ពីតំបន់ក្រហម...
ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអាហារ កុម្ម៉ង់តាមប្រព័ន្ធអនឡាញ Food Panda បានរកឃើញថា ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានប្រើប្រាស់ឯកសណ្ឋាន និងឈ្មោះរបស់ក្រុមហ៊ុន ទៅប្រព្រឹត្តអំពើ ដែលផ្ទុយពីសេវាកម្ម និងគោលបំណង របស់ក្រុមហ៊ុន ដើម្បីបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ។ នេះបើយោងតាមការចែករំលែករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ មេសា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានសម្រេចផ្អាកជា បណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ(ផ្សារចិន) រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕