ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រី ក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស ចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល៧៧ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបថា នៅដើមឆ្នាំ២០២១ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាល ប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។ សូមជម្រាបថា ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានលើកឡើង អំពីបញ្ហាតម្លៃស្វាយកែវរមៀត ធ្លាក់ចុះនៅតំបន់មួយចំនួន ដែលធ្វើឲ្យអ្នកដាំដុះស្វាយ មានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី៥ ខែកុម្ភៈ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត គណៈកម្មការ កំណែទម្រង់មន្រ្ដីរដ្ឋបាលស៊ីវិល និងមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលមានរូបសម្ដេចផ្ទាល់ ជាប្រធាន និងមានសមាសភាពចូលរួម ២៥រូប។ យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា «គណៈកម្មការនេះ អាចបង្កើតក្រុមការងារ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ,...
ភ្នំពេញ ៖ដោយមានការកែសម្រួលភារកិច្ចមួយចំនួន ចំពោះលោក លោកស្រី ស្នងការរងចុះដឹកនាំការងារ តាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ នឹងកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ទាក់ទងផ្ទាល់មកលេខលោក លោកស្រីស្នងការរង លោកអធិការ ទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំង១០៥ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់លេខទូរស័ព្ទជាច្រើនខ្សែ ក្រៅពីលេខទូរសព្ទទាន់ហេតុការណ៍ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា វ៉ាក់សាំងកូវីដ១៩ចំនួន ៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ក្នុងដំណាក់កាលដំបូងនឹង ដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះ មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣នាក់ ខណៈអ្នកជំងឺម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៤៧០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥២នាក់ និងអ្នកជំងឺ១៨នាក់...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាព ក្នុងការអប់រំសិស្សគ្រប់កំរិត ពិសេសគឺថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹង ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យ បានច្បាស់លាស់មុននឹង ចាប់ផ្តើមប្រើប្រាស់យានយន្ត ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាប់អារម្មណ៍៥ ចំណុច សម្រាប់យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធ, ពេទ្យសង្គ្រោះ និងជំនាញបើកបររថយន្តធុនធ្ងន់ នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ ឧត្តមសេនីយ៍ឯក ហ៊ុន...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ (ស្រី១នាក់) ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀន បានមួយចំនួនផងដែរ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន ៖ករណីទី១ ៖ នៅវេលាម៉ោង២២:០៥នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងល្បាតរបស់មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់...