ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញ សម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ។ យោងតាមគេហទំព័រ...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការកើនឡើងការបោកបញ្ឆោត (Phishing) តាមអ៊ីនធឺណិតនៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងចាត់វិធានការការពារផងដែរ៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ ចុះសួរសុខទុកម្តាយលោកព្រិន្ទបាលឯក ជឹម គឹមលីន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងបោសសម្អាត រៀបចំថ្មឲ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីត ទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំង ស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់លោក...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងមន្រ្តី និងបុគ្គលិកក្រោមឱវាទទាំងអស់ នៃ ប.ស.ស. នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារ សម្តែងការអបអរសាទរ និងជូនពរចំពោះ លោកបណ្ឌិត ពេជសោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជារដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តីបន្ថែមលើមុខងារបច្ចុប្បន្ន។ តាមរយៈការជូនពរនេះ លោកអគ្គនាយក បានបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន លោកបណ្ឌិត ពេជ សោភ័ន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ ឱ្យជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២១ នេះ បានចេញព្រះរាជក្រឹត្យ មួយតែងតាំង លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមលើកមុខងារបច្ចុប្បន្ន។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមាន សំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបើកប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល៕
ភ្នំពេញ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា នាពេលខាងមុខ ត្រីប៉ាសេអ៊ីដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងជាតំណាងឲ្យអត្តសញ្ញាណខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ឈាង...
ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែង នៅសល់ធនធានព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន ១២.០១៦គីឡូម៉ែត្រការេ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ដួង ពៅ...