ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ព្រលានយន្តហោះថ្មី នៅក្នុងទឹកដីខេត្តស្ទឹងត្រែង អាចនឹងកើតមានឡើងនាពេលអនាគត ដោយកំណត់យកផ្ទៃដីប្រមាណ ៥០០ហិកតា សម្រាប់ការសាងសង់ ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងគោលដៅរយៈពេល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរួមគ្នា ជាមួយមន្រ្តីជំនាញក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគ្រោងកែលម្អសួនច្បារ មុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់ សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ ងាយស្រួលធ្វើដំណើរ ដោយមានទីធ្លាធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ។ គម្រោងផែនការកែលម្អសួនច្បារ មុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីនេះ ក្នុងគោលបំណង ធ្វើឲ្យសួនច្បារនេះ កាន់តែសម្រស់ស្រស់ស្អាត ហើយមានភាពបន្ស៊ីគ្នា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តលើកចិត្តនិង ជំរុញកងទ័ព ការពារសមិទ្ធផលជាតិ សម្រេចបាននាពេលកន្លងមក និងតទៅអនាគត។ ថ្លែងក្នុងពិធីបូកសរុបលទ្ធផល ការងារយោធ សន្តិសុខ២០២០ និងទិសដៅការងារយោធសន្តិសុខ ២០២១ របស់កងទ័ពជើងគោក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយបានធ្វើការកោតសរសើរ...
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បាននិងកំពុងបើកកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទង ជាមួយនឹងសហគមន៍ពិភពលោក ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន តាមប្រព័ន្ឋវីដេអូនេះផងដែរ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួង បានបើកកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ)៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការកំណត់ផ្ទៃ អាងស្ដុកទឹកបឹងត្របែក មានទំហំ១៤៥.៦២៧ ម៉ែត្រការ៉េ ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ដោយឡែក ក្នុងសេចក្ដីជម្រាបជូនអភិបាលរាជធានីភ្នំពេញ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹងថា រាជរដ្ឋាភិបាល យល់ព្រមអនុញ្ញាតជាគោលការណ៍ ដូចខាងក្រោម ៖...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជារកឃើញអ្នកឆ្លងថ្មីជាបន្តបន្ទាប់ ។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ មករានេះថា «ថ្មីៗនេះ យើងបានរកឃើញករណីវិជ្ជមានកូវីដ-១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តស្ទឹងត្រែង” ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ទោះបីជាកម្ពុជាបូមប្រេងខ្លួនឯងក៏ដោយ កម្ពុជានៅតែទិញប្រេងឥន្ធនៈ ពីប្រទេសដទៃ ដូច្នេះ តម្លៃប្រេងនៅកម្ពុជាបន្តប្រែប្រួល តាមតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្រសួងរ៉ែ បានពន្យល់ប្រជាពលរដ្ឋខ្មែរបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមានរអ៊ូថា «កម្ពុជាបូមប្រេងខ្លួនឯង ហើយហេតុអ្វី បានជាតម្លៃប្រេងនៅកម្ពុជា បន្ដឡើងថ្លៃទៀតក្នុងរយៈពេលប៉ុន្មាននេះ»។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានបញ្ជាក់ថា តើការទទួលបានតំណក់ប្រេងដំបូងមានន័យយ៉ាងណាចំពោះកម្ពុជា? ក្រសួងបន្ដថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួល បានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ ដូចជា ការយកទៅចាក់បញ្ចូលយានជំនិះ និងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបាន ប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។ ក្រសួងរ៉ែ បញ្ជាក់យ៉ាងដូច្នេះថា «ដោយហេតុថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល»។ ក្រសួងបន្ដថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។ ជាងនេះទៅទៀត ក្រសួងរ៉ែ បញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញរូបមន្តកំណត់ថ្លៃ លក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះ រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៣៩៦នាក់...