ភ្នំពេញ ៖ នាឡិកាវៃឆ្លាតមកពីក្រុមហ៊ុន Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់ បេះដូង និងវាស់កំដៅអាចប្រើសម្រាប់ បញ្ជាក់ការមានជំងឺកូវីដ១៩ បានរហូតដល់ទៅមួយ សប្តាហ៍មុនពេល ដែលអ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគ តាមរយៈការធ្វើតេស្ត។ នេះបើតាមការស្រាវជ្រាវ របស់មន្ទីរពេទ្យដ៏ល្បីឈ្មោះ Mount Sinai Health System...
ភ្នំពេញ៖ ជាការពិត គម្រោងធំៗជាច្រើន តែងតែចំណាយពេលជាយូរ ទម្រាំសម្រេចគម្រោងបានមួយៗ ហើយសម្រាប់ឆ្នាំ២០២១នេះ អាចចាត់ទុកបានថាកម្ពុជា ឈានទៅមុខ ថែមមួយកម្រិតទៀត លើវិស័យអចលនទ្រព្យ តាមរយៈគម្រោងលំនៅឋាន ផ្តល់នូវការរស់នៅ ស្តង់ដារសិង្ហបុរី Axis Residences ដែលជាគម្រោងដ៏ធំ និងដំបូងបង្អស់នៅកម្ពុជា ក្រោមការវិនិយោគទុន ពីក្រុមហ៊ុន Spring CJW Development...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលកន្លងមកមានអ្នក ខ្លះមិនដែលរៀនប៉ូលិសឡើយ ហើយមកសុំសម្ដេចធ្វើប៉ូលិស ដូច្នេះការសុំបែបនេះ ខុសពីគោលនយោបាយកំណែទម្រ ង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺតម្រូវឲ្យមានការប្រឡងត្រឹមត្រូវ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សាកល វិទ្យាល័យជាតិ បាត់ដំបង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយជូន ពួកគាត់ឲ្យទាន់ពេលវេលា ។ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសឥណ្ឌា បានប្តេជ្ញាចិត្តពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី ដែលមានតាំងពីយូរ លុងមកហើយ ជាមួយកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀតទាំង នៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ ក្នុងជំនួបសវនាការ ជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ដេវីយ៉ានី...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា...
ភ្នំពេញ៖ កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍ ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរក បដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ នេះបើតាមការសិក្សាថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការរកឃើញខាងលើជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញ នៅកម្ពុជា។...
ភ្នំពេញ៖ តបតាមការអញ្ជើញលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តមជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥មុឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ ។ មន្ទីរពេទ្យនេះបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពរបស់ មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចារឯកភាព ចំពោះសំណើទាំងស្រុងរបស់ ក្រសួងកសិកម្មដូចតទៅ៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ការរំលោភកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត ក៏ដូចជា...