ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រទាំង សម្ភារ ថវិកា និងការបណ្តុះបណ្តាល ធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជា អាចសម្រេចនូវគោលដៅរបស់ខ្លួន គ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨៧,៦៨២ដុល្លារ ដល់អង្គភាព ទទួលជំនួយចំនួន២ ក្រោម គ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយតូសាណូណ៌) ។ សូមជម្រាបថា គម្រោង ,ទី១-សម្រាប់កសាងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតបំពង់ខ្នាតតូច នៅកោះពាមរាំង ក្នុងខេត្តព្រៃវែង ថវិកាចំនួន៩៦.៧៧៥ដុល្លារ អង្គភាពទទួលជំនួយ...
ភ្នំពេញ ៖ ជាមួយនឹងគោលបំណង និងឆន្ទៈបន្តនិរន្តរភាព នៃបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងគ្មានការរើសអើង នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ។ វីតាល់ បានពាំនាំនូវវិភាគទាន នៃកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ត្រូវដោះស្រាយ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត ។ សម្ដេចក្រឡាហោម...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃ្មុំ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៨មករា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប...
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួនជិត ៣០ ម៉ឺនតោន ស្មើនឹងអត្រា ៤១% នៃចំនួននាំចេញសរុបហើយប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករ ធំបំផុតសម្រាប់ប្រទេសកម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ មករានេះ...