មីកញ្ចប់ ជាអាហារពេញនិយមមួយប្រភេទ ដែលត្រូវគេទទួលស្គាល់ និងបរិភោគជុំវិញពិភពលោក។ តើមីកញ្ចប់មានគុណប្រយោជន៍អ្វីខ្លះដល់អ្នកបរិភោគ? មីកញ្ចប់ ផ្តល់គុណប្រយោជន៍ជាច្រើនដល់អ្នកបរិភោគ។ មីកញ្ចប់ មានផ្ទុកនូវសារធាតុចញ្ចឹមសម្រាប់សារពាង្គកាយ មានរសជាតិឆ្ងាញ់ មានសុវត្ថិភាព មានភាពងាយស្រួលក្នុងការចម្អិន មានតម្លៃសមរម្យ និងអាចរក្សាទុកបានយូរ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Health Benefit Times។ មីជាតិ ជាផលិតផលរបស់ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង...
ភ្នំពេញ៖ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់ នាចុងឆ្នាំ២០២១ខាងមុខ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់ មុនដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងព័ត៌មាន។ លោក ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជា ឲ្យសាងសង់ព្រលានយន្តហោះ កាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោង...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ក្រោយពីបាត់ដំណឹង អស់រយៈពេល៣ឆ្នាំ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា លោក លី សម្ភស៍ មន្រ្តីសម្របសម្រួលអង្គការ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់លេខទូរសព្ទ HOTLINE 1275 ជំនួសលេខទូរសព្ទ 085 92 90 90 /015 92 90 90 /067 92 90 90 សម្រាប់ឆ្លើយតបសំណួរ និងសំណូមពរ...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។ តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp...
ភ្នំពេញ ៖ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅទីនោះចូលរួមសហការ បន្ថែមទៀត ដើម្បីអនុវត្តវិធានការ ការពារសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ ក្នុងពេលអាជ្ញាធរថៃបានប្រកាសថា នឹងបន្តដាក់ប្រទេស ក្នុងគ្រាអាសន្នចាប់ពីថ្ងៃ១៦ មករា ដល់២៨ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ។ ការបិទប្រទេសនេះ ដើម្បីទប់ស្កាត់រលកថ្មី នៃជំងឺកូវីដ១៩៕
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ និង ទី៨ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ជារួម ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលុប ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត»។ គ.ជ.ប...
ភ្នំពេញ៖ យោងតាម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រចាំឆ្នាំ២០២០ បានលើកឡើងថា បើទោះបីស្ថានភាពកូវីដ ធ្វើឱ្យពិភពលោកបានបង្ហាញ ពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៍ដោយ ដោយឡែកបេឡាជាតិ សន្តិសុខសង្គមកម្ពុជា មិនទាន់បង្ហាញពីផលប៉ះពាល់ នៃប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត នៅឡើយទេ ។ ជាអាទិ៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល បានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រី សម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០៣១ នាក់ដោយចំណាយទឹកប្រាក់ អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ កន្លងទៅឃើញថា ស្រ្ដីសម្រាលកូន មានការកើនឡើង ជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧ ៩៦៦នាក់ និងឆ្នាំ២០១៨ មានស្រ្ដីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប៦៥ ៥៣៤នាក់។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ធ្លាប់បានលើកឡើង ពីការយកចិត្តទុកដាក់បំផុតពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបងប្អូន កម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ជាសេនាធិការ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖ – សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល – សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល – សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល ដែលត្រូវបាន បើកផ្តល់ជូន តាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ នេះដោយសារតែ ការដឹកនាំដ៍ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការណ៍ច្បាស់លាស់ ទប់ស្កាត់ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ មេរោគដល់សាហាវមួយនេះ។ បច្ចុប្បន្ន នេះប្រមុខរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវ ឱ្យប្រជាជនអនុវត្តន៍ នូវវិធានការណ៍ របស់ក្រសួងសុខាភិបាល ឱ្យជាប់ជានិច្ចដើម្បីសុខភាពសង្គមទាំងមូល គ្មានការឆ្លងមកលើ ប្រជាជនកម្ពុជា៕
ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថ ព្រះមហាក្សត្រកម្ពុជា និងគាំទ្រ ចំណាត់ការរបស់តុលាការ ទៅលើ ទណ្ឌិត សម រង្ស៊ី។ សូមជម្រាបថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង...