ព័ត៌មានជាតិ

កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារចិន លើសពី៣០ម៉ឺនតោន ក្នុងឆ្នាំ២០២១

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២១គឺជាលើកទី១ ដែលមានចំនួន លើសពី៣០ម៉ឺនតោន។

ផ្ទាំងពាណិជ្ជកម្ម

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា «យោងតាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើស ពី៣០ម៉ឺនតោន»៕

To Top
×