ព័ត៌មានជាតិ

ឪពុកចុងតិរច្ឆាន កាប់សម្លាប់កូនស្រីចុង បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធម រួចចងកសម្លាប់ខ្លួនឯង តាមក្រោយ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ: មានករណីឃាតកម្ម មួយកើតឡើង ដោយឪពុកចុងចិត្តតិរច្ឆាន បានទាញកាំបិតកាប់ ទៅលើកូនស្រីចុង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម នៅកន្លែងកើតហេតុ រួចផឹកថ្នាំពុល និងយកខ្សែចងកសម្លាប់ខ្លួនតាមក្រោយ នៅ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីឃាតកម្មខាងលើ បានកើតឡើងកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២២ នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចស្រុកកំពង់ត្រឡាចបានអោយដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ច្រឹង ផល្លី ភេទប្រុស អាយុ ៣៦ឆ្នាំ ( ត្រូវជាឪពុកចុង) ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ ១៤ឆ្នាំ ។ (ត្រូវជាកូនចុង)។

អ្នកទាំងពីរ មានទីលំនៅ នៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅកន្លែងកើតហេតុខាងលើ ។

បច្ចុប្បន្ននេះ សាកសពទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top