ភ្នំពេញ: សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២២ បានចាប់ និង បញ្ជួនខ្លួន យុវជនសង្ស័យវៀតណាម ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចោទប្រកាន់ ជាប់ទាក់ទងនឹងការ ដឹកជញ្ជូនគ្រឿងញៀន ២៤ គីឡូក្រាម ប្រព្រឹត្តនៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានម៉ាឡេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា ខ្លួនជនសង្ស័យ រូបនេះ មាន ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ ។
ចំណែកឯ វត្ថុតាង ដែលដកហូតបាន៖
-គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE)សរុបរួមទម្ងន់ ២៣ គីឡូក្រាម ៧៣៨ក្រាម៕
រក្សាសិទ្ធិដោយ: រស្មី អាកាស