នយោបាយ

លោក មុត ចន្ថា៖ គម្លាតរវាងលោក សុន ឆ័យ និងបក្សភ្លើងទៀន ប្រហែលទៅមិនដល់ (Video)

" "

ភ្នំពេញ៖ លោក សុន ឆ័យ ជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយជាមនុស្សស្និតនឹងលោក សម រង្ស៊ី បាននិងកំពុងបង្ហាញវត្តមាន នៅកម្ពុជា ក្រោយខានឃើញវត្តមានលោក អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ ។

វត្តមានរបស់លោកនេះ ត្រូវបានលោក មុត ចន្ថា ដែលជាមនុស្សជំនិតលោក កឹម សុខា លើកឡើងក្នុងហ្វេសប៊ុក តាមរយៈរូបថត២សន្លឹក ដែលលោក សុន ឆ័យ កំពុងអង្គុយហូបបាយ ជាមួយលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយចាស់វស្សា។

" "

លោក មុត ចន្ថា ក្នុងហ្វេសប៊ុកនាថ្ងៃ៤ ធ្នូ នេះ លោកនិយាយថា “លោក សុន ឆ័យ កំពុងមានវត្តមាននៅកម្ពុជា គម្លាតរវាងលោក សុន ឆ័យ និងបក្សភ្លើងទៀន នៅឆ្ងាយប្រហែលទៅមិនដល់។

" "

លោក មុត ចន្ថា បានលើកជាសំណួរថា ចុះបក្សថ្មីទើបបង្កើត អាចជាជម្រើសរបស់លោក សុន ឆ័យ ទេ? អ្នកតាមដាននយោបាយ និងស្គាល់ឥរិយាបថរបស់គាត់ បានសាកល្បងព្យាករថា «ទំនងជាមិនអាចទេ»។

សូមបញ្ជាក់ថា បក្សភ្លើងទៀន បច្ចុប្បន្នកំពុងមានសកម្មភាពយ៉ាងផុសផុល នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដើម្បីប្រមូលកម្លាំងចូរួម ប្រកួតប្រជែងបោះឆ្នោត ក្រោយពីអតីតមន្រ្តី នៃអតីតបក្សសង្រ្គោះ បានចូលរួមក្នុងបក្សនេះឡើងវិញ៕

To Top