ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១០នាក់ (ប្រភេទអូមីក្រុងទាំងអស់) ជាសះស្បើយ១១នាក់ និងស្លាប់ ចំនួន១នាក់

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១០នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់) អ្នកជំងឺចំនួន១១នាក់ ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១នាក់ មិនបានចាក់វាក់សាំង ។

សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៥២៦នាក់, អ្នកជាសះស្បើយ សរុបចំនួន១១៦,៩៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់ ៕

To Top