ព័ត៌មានជាតិ

បញ្ជូនខ្លួនឪពុកចិត្តតិរច្ឆាន ដែលសម្លាប់កូនស្រីបង្កើត ដោយកាត់ក ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ នៅខេត្តរតនគិរី

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២២នឹះ បានចាប់ឃាត់ខ្លួន បុរសកំណាច ចិត្តតិរច្ឆានម្នាក់ និង បានញ្ជូនខ្លួន ទៅកាន់ សាលាដំបូង ខេត្តរតនគិរី ដើម្បីចាត់ការតាមច្បាប់ ជាប់ទាក់ទងទៅនឹង ករណីឃាតកម្ម ដោយយក កាំបិតផ្គាក់ កាប់ប្រហារ កូនស្រីខ្លួនឯងបង្កើត បណ្តាលឲ្យដាច់ក្បាលចេញពីខ្លួន និង ត្រូវបានស្លាប់ យ៉ាងអាណោចអាធម បំផុត នៅក្នុង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

អំពើឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។ ចំណែកឯ ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសល ស្រីវួយ អាយុ១ឆ្នាំ និង៤ខែ ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ។

ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ឃាតកម្ម និង អាចប្រឈមនឹងការជាប់ពន្ធនាគារ ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។ និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែ មករា នៅចំណុចកើតហេតុ ខាងលើ។

ចំណែកឯ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ អោយសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top