ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី កំណត់យកថ្ងៃទី១០ មករា បើកបវេសនកាល ឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមជាមួយ ការបើកដំណើរការថ្នាក់មត្តេយ្យសិក្សា ចាប់ពីអាយុ៣ដល់៥ឆ្នាំឡើងវិញ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅកម្ពុជាបានថយចុះ គួរឱ្យកត់សម្គាល់។

To Top