ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅនេះកម្ពុជាសម្រេចបានតម្លៃផលិតកម្មសត្វសរុបជាទឹកប្រាក់ចំនួន ៥ ១០០លានដុល្លារ ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សាខុន ឱ្យដឹងថា របាយការណ៍បឋមរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វក្នុងឆ្នាំ២០២១ ផលិតកម្មសត្វសរុបមានការកើន ៦%ប្រៀបធៀប នឹងឆ្នាំ២០២០ ដែលទទួលបាន ៤ ៨១៣លានដុល្លា។
លោករដ្ឋមន្ត្រីបញ្ជាក់ថាក្នុងនោះតម្លៃផលិតកម្មសត្វនៅក្នុងស្តុកនៅទូទាំងប្រទេសទទួលសម្រេចបានចំនួន ៣ ១៥០លានដុល្លា ហើយតម្លៃផលិតកម្មសត្វផ្គត់ផ្គង់ក្នុងស្រុក នៅទូទាំងប្រទេសសម្រេចបានចំនួន ១ ៨៨៤លានដុល្លា និងតម្លៃផលិតផលសត្វនាំចេញ (សត្វរស់ សាច់ ស្បែក…) សម្រេចបានចំនួន ៦៦,១៣លានដុល្លា៕