ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន សម្ភោធជាផ្លូវការ អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជា តំលៃជាង ៤៣ម៉ឺនដុល្លារ

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ។

លោកស្រីបានបន្តថា អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដើម្បីបំរើឲ្យរដ្ឋបាល គណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្ស ដែលមានភាពចាស់ទុំ ខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញេលញ ។

អគារស្នាក់ការគណបក្ស ០១ខ្នង ទំហំ ៦៧៦ម៉ែត្រការ៉េ មានបន្ទប់ធ្វើការ០៤ បន្ទប់រង់ចាំ០១ សាលប្រជុំ០១ និងបង្គន់ អនាម័យខាងក្នុង ០៣ បន្ទប់ទឹករួម (ខាងក្រៅ) ០១ ខ្នង ទំហំ ៤២,៧៥ម៉ែត្រការ៉េ រួមមាន បន្ទប់ទឹកស្ត្រី និងបុរស មានតបណ្តាញចែកចាយទឹក ក្រៅអគារ ០១កំប្លេ . ប្រព័ន្ធលូបង្ហូរ ទឹកភ្លៀងក្រៅអគារ . បណ្តាញអគ្គិសនីក្រៅអគារ របងប្រវែង ២១៣ម៉ែត្រ . ក្លោងទ្វារស្នាក់ការ ដងទង់ជាតិ . កសាងក្លោងទ្វារសាលាស្រុក និងសម្ភារៈបំពាក់ នៅស្នាក់ការគណបក្ស ។

លោកស្រីបានថ្លែង អំណរគុណចំពោះលោក នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុករំដួល រួមជាមួយ សហការី និងអាជ្ញារធរខេត្តគ្រប់ លំដាប់ថ្នាក់ បានរួមគ្នា កសាងនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃ រួមជាមួយនឹងការបំពាក់នូវសម្ភារៈបរិក្ខាប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង៤៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកសាងឡើង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១០ខែនិង៣ថ្ងៃ ។

ស្ថិតនៅក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោក លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវ ឲ្យប្រជាជនយើង បន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និង បានជម្រុញឲ្យមូលដ្ឋាន នីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំង ដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័ស ។

ក្នុងនោះដែល លោកស្រី បានឧបត្ថម្ភអាវយឺត គណៈបក្ស ២.០០០អាវ និងមួកគណបក្ស ២.០០០មួក ប្រគល់ជូនគណៈកម្មាធិការ បក្សស្រុក ឧបត្ថម្ភបេក្ខជនឈរ ឈ្មោះបោះឆ្នោតពេញ សិទ្ធចំនួន ១៣២នាក់ មេភូមិ ៧នាក់ មណ្ឌលសុខភាព ទាំង ៤ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុករំដួល កងកម្លាំងទាំងបីប្រភេទ កងស្ថាបនាសំណង់ អាគារលេខ ៧៣ ឃុំទាំង ១០ សាលារៀនទាំង ៤ និងគណៈកម្មាធិការបក្សស្រុករំដួល សរុប ថវិកា ៤២លាន៥សែនរៀល ៕

To Top