ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២ បានចាប់ ឃាត់ខ្លួន បុរសសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់ និង ចែកចាយគ្រឿងញៀន និង ដកហូតបានថ្នាំងញៀន ប្រភេទមេតំយកវីតាមីន ចំនួន ៥កញ្ចប់ មានទម្ងន់៤, ៥៩ ក្រាម ប្រព្រឹត្តនៅត្រង់ចំណុចក្នុងភូមិគគីរធំឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់នេះ ៖ មាន ឈ្មោះ ឃុន ហ៊ីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ និង ម្នាក់ទៀត មានឈ្មោះ ហៀង សីហា ហៅអ៊ូត ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។
អ្នកទាំងពីរនាក់ រស់នៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវ បានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បញ្ជូនខ្លួនទៅកាន់ ស្នងការនគរបាលខេត្តកណ្តាល ដើម្បី រៀបចំសំណុំរឿង បញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕
ដោយ រស្មី អាកាស