ព័ត៌មានជាតិ

ថ្ងៃរំលឹកខួបមីទ្ទិញ ៧ មករា ប្រធានក្រុមការងារ​​ ចុះជួយឃុំពងទឹក ប្រកាសក្រុមការងារ ចុះជួយឃុំចំនួន១៩រូប បន្ថែម ដើម្បីពង្រឹងការងារ បក្សឲកាន់តែល្អប្រសើរ

ស្វាយរៀង ៖ លោកចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និងលោករស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំពងទឹក នៅព្រឹកថ្ងៃទី ៧ខែមករា ឆ្នាំ ២០២២ បានចូលរួមប្រកាសសមាសភាព ក្រុមការងារចំនួន១៩ រូបបន្ថែមទៀត ដើម្បីចុះជួយពង្រឹងការងារ បក្សនៅមូលដ្ឋាន ឃុំពងទឹក ឲ្យកាន់តែល្អប្រសើរថែមទៀត ។

ពិធីប្រកាសក្រុមការងារគណបក្ស ប្រជាជនឃុំពងទឹកនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ផងដែរ ។

លោករស់ ផារិទ្ធ អនុប្រធានក្រុមការងារ ចុះជួយឃុំពងទឹក បានថ្លែងថា គឺជាថ្ងៃខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ ៧មករាឆ្នាំ ១៩៧៩ ហើយក៏ជាថ្ងៃប្រកាស ក្រុមការងារបន្ថែមទៀត ក្នងការចុះជួយឃុំពងទឹក ។ ហើយសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការងារពង្រឹងបក្ស បានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយ រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបាន ៧អាសនៈលើ ៧ អាសនៈ នៅមូលដ្ឋានឃុំរបស់យើង។

លោកក៏បានស្នើរ ឲ្យពលរដ្ឋទាំងអស់ត្រូវចូលរួមថែក្សា សមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គ្នាឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រ ការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឲ្យផុសផល។

ក្នុងឱកាសនោះលោកចាន់ កុលបុត្រ បានថ្លែងថាយើងទាំងអស់គ្នា រំឭកព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំ ជានិច្ចមហាឧក្រិដ្ឋកម្ម ដែលរបប ប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និង ក្នុងស្មារតីចងចាំជានិច្ច គុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួន ប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំ របបប្រល័យ ពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិន ឱ្យរបបដ៏អប្រិយនេះ អាចវិលត្រឡប់មកជាថ្មីវិញបាន ។ ព្រមជាមួយនេះ យើងទាំង អស់គ្នាសូមលំឱន កាយគោរព ឧទ្ទិសបួងសួងសូម ឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ យើងរាប់លាននាក់ដែលត្រូវ សម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុត ក្នុងរបបប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប។

លោកបានបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ មានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការ ចូលរួមថែរក្សាសុខស​ន្តិ​ភាព ដែលមាន នាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើងថែមទៀត ។

លោកបានបន្ថែមថា ស្ថិតនៅក្នុងបរិបទ ប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយ មនុស្សលើសកលលោកសូមបានអំពាវនាវ ឲ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យ​​​​​​​បានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំ របស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជម្រុញ ឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សផងដែរដើម្បីមានភាពសុំា ជាមួយជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ៕

To Top