ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ប្រកាសស្វាគមន៍ អ្នកវិនិយោគកូរ៉េ ដែលចង់បណ្ដាក់ទុនលើផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាស ស្វាគមន៍ចំពោះក្រុម អ្នកវិនិយោគទុនកូរ៉េ ដែលមានបំណង ធ្វើការវិនិយោគលើផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ឌីជីថល កាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសអនុញ្ញាត ឲ្យ ក្រុមហ៊ុន វិនិយោគទុន កូរ៉េ ជួប ពិភាក្សា ការងារ កាលពី ពេល កន្លង ទៅ នៅ ទីស្តីការ ក្រសួង លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន តំណាង ឲ្យ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លើក ឡើង ថា ក្រសួង ព័ត៌មាន ស្វាគមន៍ ចំពោះ អ្នក វិនិយោគទុន កូរ៉េ ដែល មាន បំណង ធ្វើការ វិនិយោគ ផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅ ក្នុង ប្រទេស កម្ពុជា ។

ជាមួយគ្នានេះ ក្នុងជំនួបដាច់ដោយឡែកមួយផ្សេងទៀត លោក សាម៉ន បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក៏បានចាត់ទុកថា ការ វិនិយោគលើបច្ចេកវិទ្យាប្លុកឆែក នឹង ចូលរួម ចំណែក អភិវឌ្ឍន៍ វិស័យ ព័ត៌មានវិទ្យា នៅ ក្នុង ប្រទេស កម្ពុជា កាន់តែ ប្រសើរ ថែម ទៀត ពីព្រោះ វិស័យ ព័ត៌មានវិទ្យា បាន កំពុង ដើរតួ នាទី សំខាន់ មួយ ដែល ក្នុង ប្រទេស កម្ពុជា ។

ក្នុងនាមក្រសួង ព័ត៌មាន មន្រ្ដីជាន់ខ្ពស់ទាំង២រូប បាន ចាត់ ទុក វិស័យ ព័ត៌មានវិទ្យា នេះ សំខាន់ ណាស់ ដោយសារ ក្នុង យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក៏ បាន កំណត់ វិស័យ នេះ ជា វិស័យ មួយ អាទិភាព ផង ដែរ។ សម្រាប់ ការ វិនិយោគ នៅ ក្នុង ប្រទេស កម្ពុជា នេះ ដែរ លោក ក៏ បាន ស្នើ ឲ្យ អ្នក វិនិយោគទន់ កូរ៉េ ធ្វើការ សិក្សា ផ្នែក ច្បាប់ នៅ ក្នុង ប្រទេស កម្ពុជា ឲ្យ បាន ល្អ និង ធ្វើការ គោរព ច្បាប់ នៅ ក្នុង ប្រទេស កម្ពុជា ដែល កំពុង មាន ធរមាន ផង ដែរ ។

លោកទាំង ២ បានបង្ហាញការយល់ឃើញស្របគ្នាថា ទោះបីជា កម្ពុជា មានច្បាប់ ជា ច្រើន ក្តី ក៏ ច្បាប់ ទាក់ទង នឹង វិស័យ ព័ត៌មានវិទ្យា នេះ កម្ពុជា មិន ទាន់ មាន ភាពល្អ ប្រសើរ នៅឡើយ ទេ ដូច្នេះ អ្នក ត្រូវធ្វើ សហការ សិក្សា ជា បណ្តា ក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល កម្ពុជា មុន នឹង ឈាន ដល់ ធ្វើការ វិនិយោគ ។ វិស័យ ព័ត៌មានវិទ្យា រាជរដ្ឋាភិបាល មានការ គាំទ្រ លើ ការ ប្រើប្រាស់ ប៉ុន្តែ ក៏ មានព្រួយបារម្ភ ចំពោះ ការ មិន មានច្បាប់ គ្រប់គ្រង បច្ចេកវិទ្យា ប្លុក ឆែន ផង ដែរ ។

មន្រ្ដីជាន់ខ្ពស់ទាំង២រូប បានបញ្ហាញសុទិដ្ឋិនិយមថា កម្ពុជា សន្តិភាព ស្ថេ រ ភាព នយោបាយ និងគ្មាន ភាព អសន្តិសុខ អ្វី កើត ឡើងជា ដាច់ខាត ដែល អាច ធ្វើ ឲ្យ អ្នក វិនិយោគ ទាំងអស់ មិន ថា កូរ៉េ អាច មក ធ្វើការ វិនិយោគ បាន ពីព្រោះ ក្រោម ការ ដឹកនាំ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី មាន ភាព រីក ចម្រើន ខ្លាំង និង អនុញ្ញាត ឲ្យ មាន អំពើ សន្តិសុខ ណាមួយ កើត ឡើងជា ដាច់ខាត ។

ចំណែក លោក បណ្ឌិត ណា ចុង ស៊ិ ក តំណាង ក្រុមហ៊ុន ដ័ ធំ របស់ កូរ៉េ W&K ដែល មាន បំណង វិនិយោគ លើ វិស័យ បច្ចេកវិទ្យា ឌី ជី ថ ល បាន លើក ឡើង ថា ក្នុង រយៈពេល ដែល លោក មក ទស្សនៈ កិច្ច ក្នុង ប្រទេស កម្ពុ ជាមួយ ស ប្តា ហ៍ នោះ ឃើញ ថា អតីតកាល របស់ កម្ពុជា និង បច្ចុប្បន្ន មានការ ផ្លាស់ ប្តូរ ច្រើន ពិសេស ផ្លួ វ នឹង ព្រ លាន យន្តហោះ បាន បង្កើត ឡើង យ៉ាង ល្អ ។

លោក ថា ការ ធ្វើ វិនិយោគ នៅ ក្នុង ប្រទេស កម្ពុជា ដោយសារ កម្ពុជា មាន សន្តិភាព ស្ថេ រ ភាព នយោបាយ ។ ក្រៅពី អ្វី ដែល លោក មាន បំណង វិនិយោគ លោក ក៏ មានគំនិត ធ្វើការ បណ្តុះបណ្តាល ផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យា ក៏ ដូច ជា ផ្នែក ឌី ជី ថ ល់ យុវជន កម្ពុជា ឲ្យ បាន ចេះ ដឹង កាន់តែ ខ្លាំង បន្ថែម ទៀត ផង ដែរ ។

លោក បន្ត ថា ប្រទេស កូរ៉េ មាន ភាព រីក ចម្រើន ផ្នែក ព័ត៌មានវិទ្យា ហើយ សង្ឃឹមថា កម្ពុជា ក៏ បាន មាន ភាព រីក ចម្រើន លើក វិស័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា នេះ ផង ដែរ។ គោលបំណងរបស់W&K មិនត្រឹមតែជាការវិនិយោគបែប ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែគឺចង់ជំរុញវិស័យបច្ចេកវិទ្យាប្លុកឆែនដល់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយ ជាប្រទេសឈានមុខ មានសេដ្ឋកិច្ចបែបឌីជីថល និងជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដល់បណ្ដា ប្រទេសនានាក្នុងតំបន់ ឬក៏ទៅដល់ពិភពលោកតែម្ដង៕

To Top