ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥នាក់ទៀត សុទ្ធ តែប្រភេទបំប្លែងថ្មីអូមីក្រុងទាំងអស់ ក្នុងនោះ ករណីឆ្លងសហគមន៍៣នាក់ និងអ្នកដំណើរពីបរទេស ១២នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៣៦នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០២៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕