ព័ត៌មានជាតិ

មុន​ប្រទេស​ចិន សាងសង់ផ្លូវដែកនៅ​ឡាវ ចំណាយ​​ពេលវេលា ជិតកន្លះឆ្នាំ ដើម្បី​បោសសម្អាតគ្រាប់បែក​របស់អាមេរិក

中国在老挝修铁路,先清了近半年美国炸弹

មុនប្រទេសចិន​ សាងសង់​ផ្លូវដែក​នៅ​ឡាវ បានចំណាយ​ពេលវេលា​ ជិត​កន្លះ​ឆ្នាំ​ ដើម្បី​បោសសម្អាត​គ្រាប់បែក​របស់​អាមេរិក

2021年12月3日,从中国云南昆明到老挝万象的中老铁路终于全线通车运营。作为“一带一路”的标志性工程,除了工程自身存在极为罕见的建设难度和风险,更鲜为人知的是工程队在建设过程中还要面临致命威胁——铁路沿线埋藏着大量美国在越战期间于当地狂轰滥炸时留下的未爆炸弹药(UXO)。

ថ្ងៃទី៣ខែធ្នូឆ្នាំ២០២១ ផ្លូវដែកចិន-ឡាវដែលចាប់ផ្តើមចេញ ពីទីក្រុងKunmingខេត្តYunnanប្រទេសចិន ទៅទៅដល់ទីក្រុង Vientiane ប្រទេសឡាវ បានបើកដំណើរការជាផ្លូវការ។ក្នុងនាមជាគម្រោងគំរូនៃ “ខ្សែក្រវាត់និងផ្លូវ” ក្រៅពីមានការលំបាកក្នុងការសាងសង់ និងហានិភ័យដ៏កម្រឃើញ នៅក្នុងគម្រោងនេះ អ្វីដែលមិនសូវមានមនុស្សដឹងថា គឺក្រុមវិស្វករ បានប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការសាងសង់ផងដែរ ពោលគឺមានគ្រាប់បែក (UXO) មិនទាន់ផ្ទុះមួយចំនួនធំដែលបន្សល់ទុក ដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម នៅតាមណ្តោយផ្លូវដែក។

老挝国家通讯社(KPL)2016年曾报道,仅中老铁路磨万段(磨丁—万象)的纳堆站(Nateuy)所在地,就发现过大约有16.9公里长的未爆弹药区域。中国电建水电三局中老铁路项目部负责人刘千里更透露,他曾看到施工区域排出了10余枚目测三四十厘米长的炸弹,吓到“后背冒冷汗”。

ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) បានរាយការណ៍កាលពីឆ្នាំ២០១៦ថា  មានតែនៅស្ថានីយ Nateuyនៅកំណត់ Boten-Vientiane នៃផ្លូវដែកចិន-ឡាវ  បាន​រក​ឃើញ​តំបន់គ្រាប់បែកមិន​ទាន់​ផ្ទុះ​មួយ​ ដែល​មាន​ប្រវែង​ប្រហែល ១៦,៩ គីឡូម៉ែត្រ។ លោកLiu Qianli នាយគម្រោងផ្លូវដែក ចិន-ឡាវ នៃការិយាល័យសាងសង់វារីអគ្គិសនី ទី៣នៃក្រុមហ៊ុនសាងសង់ថាមពលអគ្គិសនីចិន បានបង្ហើបថា លោកបានឃើញគ្រាប់បែក ដែលមានប្រវែង​ពី៣០ទៅ៤០សង់ទីម៉ែត្រ ចំនួនជាង១០​ ត្រូវបានដោះចេញពីតំបន់សំណង់ ធ្វើឱ្យលោកភ័យខ្លាច “ចេញ​ញើសត្រជាក់” នៅលើខ្នង។

虽说“遍地是雷”,但中老双方并未放弃,而是展开通力合作。据中国一带一路网报道,正式开工前,老挝国防部专门成立了6个排雷单位,从2017年1月一直排到了5月。而中方对施工方式进行调整,也派出具有排爆经验的专业人员协助工作。联合国经社部的一份报告曾提到,在2017年1月至2019年7月的中老铁路建设期间,当地2931公顷的土地上清除了约459枚未爆炸弹药,以及46万多件相关碎片。

ទោះបីជាមានគ្រាប់មីនជាច្រើន ប៉ុន្តែចិននិងឡាវ មិនបានបោះបង់ចោលនោះទេ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ តាមការផ្សាយដំណឹងរបស់បណ្តាញខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ឱ្យដឹងថា​  មុនពេលចាប់ផ្តើមការសាងសង់ជាផ្លូវការ ក្រសួងការពារជាតិឡាវ បានបង្កើតអង្គភាពដោះមីនចំនួន ៦ដែលបានដោះមីនពីខែមករា ដល់ខែឧសភាឆ្នាំ២០១៧។ប្រទេសចិន ក៏បានកែសម្រួលវិធីសាស្រ្តសាងសង់ ហើយក៏បានចាត់បញ្ជូនអ្នកជំនាញ ដែលមានបទពិសោធន៍ដោះមីន ដើម្បីជួយការងារ។ មានរបាយការណ៍មួយច្បាប់របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា​ ក្នុងអំឡុងពេលសាងសង់ផ្លូវដែក ចិន-ឡាវ ចាប់ពីខែមករាឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០១៩ មានគ្រាប់បែកមិនទាន់ផ្ទុះ ប្រមាណ៤៥៩គ្រាប់ និងកម្ទេចកម្ទីពាក់ព័ន្ធ ជាង៤៦ម៉ឺន ត្រូវបានបោសសម្អាត ចេញពីផ្ទៃដីចំនួន២.៩៣១ ហិកតា។

在老挝,美国投下200万吨炸弹,中国留下1035公里铁路。而美媒却仍能继续抹黑中国,声称“中老铁路使老挝陷入债务陷阱”。英国国际关系分析专家汤姆福迪说了句大实话,“西方媒体正向老挝人传递奇怪的信息,‘轰炸你的是朋友,建新铁路的人却是敌人’。”中老铁路提供了一个教科书式的例子,即西方媒体如何扭曲事实并隐瞒真相。

នៅប្រទេសឡាវ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ២លានតោន តែប្រទេសចិនបានសាងសង់ផ្លូវដែកចម្ងាយ ១០៣៥ គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធសារព័ត៌មាន​អាមេរិកនៅតែបន្តមួលបង្កាច់ប្រទេសចិនថា “ផ្លូវដែកចិន-ឡាវបានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលក្នុងអន្ទាក់បំណុល”។លោកTom Fowdyអ្នកវិភាគទំនាក់ទំនងអន្តរជាតិអង់គ្លេស បានមានពាក្យការពិតមួយថា “ប្រព័ន្ធសារព័ត៌មានលោកខាងលិច កំពុងផ្ញើសារព័ត៌មានចម្លែក ទៅកាន់ប្រជាជនឡាវ គឺអ្នកដែលបំផ្ទុះផ្ទះ​គឺជាមិត្តភក្តិ ប៉ុន្តែអ្នកដែលជួយសាងសង់ផ្លូវដែកថ្មី គឺជាសត្រូវ”។ផ្លូវដែកចិន-ឡាវបានផ្តល់នូវឧទាហរណ៍សៀវភៅ សិក្សាអំពីរបៀបដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចបង្កាច់ និងលាក់បាំងការពិត។

红点为老挝未爆炸弹药污染区域,框处为预计铁路建设区域

ចំណុចក្រហម គឺជាតំបន់ដែលមានគ្រាប់បែកមិនទាន់ផ្ទុះ ក្នុងប្រទេសឡាវ  នៅខាងក្នុងប្រអប់គឺជាតំបន់សាងសង់ផ្លូវរថភ្លើង ដែលតាមការប៉ាន់ប្រមាណ។

中国的近邻老挝,是东南亚唯一的内陆国家,其23.6万平方公里的国土上,80%是山地和高原。在中老昆万铁路建成前,老挝国内铁路总长仅为3.5公里,在全世界拥有铁路的146个国家中排名倒数第四,交通系统非常落后,有“陆锁国”之称。

ប្រទេសឡាវដែលជាប្រទេសជិតខាងរបស់ចិន ជាប្រទេសគ្មានឆ្នេរសមុទ្រតែមួយ នៅអាស៊ីអាគ្នេយ៍ នៅលើផ្ទៃដីជាតិសរុប ២៣៦.០០០គីឡូម៉ែត្រការ៉េ មាន៨០ភាគរយ គឺជាភ្នំនិងខ្ពង់រាប។មុនពេលបញ្ចប់នៃការសាងសង់ផ្លូវដែកចិន-ឡាវ  ប្រវែងសរុបនៃផ្លូវដែក នៅក្នុងប្រទេសឡាវមានត្រឹមតែ៣,៥គីឡូម៉ែត្រប៉ុណ្ណោះ ដែលជាប់ចំណាត់ថ្នាក់ទី៤ពីបាតតារាង ក្នុងចំណោមប្រទេសចំនួន១៤៦ ដែលមានផ្លូវដែកនៅលើពិភពលោក​ ប្រព័ន្ធគមនាគមន៍ ថយក្រោយយ៉ាងខ្លាំង ត្រូវបានគេស្គាល់ថាជា “ប្រទេសដែលទាក់ទងជាមួយពិភព ខាងក្រៅមិនសូវស្រួល”។

这把“锁”,锁住了老挝民众的内外往来,也限制了老挝经济的发展步伐。因此“中老昆万铁路”的建成意义非凡,其推进的“一带一路”所带来的合作共赢,将是一个帮助老挝人民获得更加美好生活的机会。

ដោយសារបញ្ហាចរាចរណ៍ ក្នុងប្រទេសឡាវ​ ការផ្លាស់ប្តូរខាងក្នុង និងខាងក្រៅរបស់ប្រជាជនឡាវមិនសូវរលូន ​ហើយក៏បានរឹតត្បិតល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ ផងដែរ។ ដូច្នេះ  ការបញ្ចប់ សាងសង់”ផ្លូវដែកចិន-ឡាវ”គឺមានសារៈសំខាន់ណាស់។ផ្លូវដែកនេះ បានជំរុញកសាង “ខ្សែក្រវាត់និងផ្លូវ” និងជំរុញកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ហើយនឹងក្លាយជាកាលានុវត្តភាពមួយ ដើម្បីជួយប្រជាជនឡាវ ទទួលបានជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង។

中老铁路是首条以中方为主投资建设、全线采用中国技术标准、使用中国设备并与中国铁路网直接联通的国际铁路。这项工程耗时五年,期间经历无数艰辛,且不说协商过程漫长,工程自身还存在极为罕见的建设难度和风险,譬如气象、地质条件恶劣,环保要求高,甚至要出入无人区等……

ផ្លូវដែកចិន-ឡាវ គឺជាផ្លូវរថភ្លើងអន្តរជាតិដំបូងគេដែលត្រូវបានវិនិយោគ និងសាងសង់សំខាន់ដោយប្រទេសចិន  ហើយខ្សែផ្លូវដែកទាំងមូលបានប្រើប្រាស់ ស្តង់ដារបច្ចេកទេស និងបរិក្ខាររបស់ប្រទេសចិន ព្រមទាំងតភ្ជាប់ផ្ទាល់ ជាមួយបណ្តាញផ្លូវដែកចិន។ គម្រោងនេះចំណាយពេល៥ឆ្នាំ និងឆ្លងកាត់ការលំបាករាប់ មិនអស់ក្នុងអំឡុងពេលនេះ ដោយក្រៅពីដំណើរការចរចាដ៏វែងនោះទេ ព្រមទាំងគម្រោងនេះ នៅតែមានការលំបាកនិងហានិភ័យ ក្នុងការសាងសង់ដ៏កម្រឃើញ​ ដូចជាអាកាសធាតុនិងលក្ខខណ្ឌភូមិសាស្ត្រអាក្រក់ តម្រូវការការពារបរិស្ថានខ្ពស់ ហើយថែមទាំងត្រូវចូល​ដី ​គ្មាន​មនុស្សរស់នៅ។ល។

但最让人捏把汗的是工程队在建设过程中还要面临致命威胁——铁路沿线埋藏着大量美国在越战期间于当地狂轰滥炸时留下的未爆炸弹药(UXO)。

ប៉ុន្តែអ្វីដែល ធ្វើឱ្យមនុស្សព្រួយបារម្ភបំផុត គឺ​ក្រុមវិស្វករប្រឈមមុខនឹងការគំរាមកំហែ យ៉ាងធ្ងន់ធ្ងរកំឡុងពេលសាងសង់ ពោលគឺមានគ្រាប់បែក(UXO)​ មិនទាន់ផ្ទុះមួយចំនួនធំដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាមវៀតណា​ម នៅតាមណ្តោយផ្លូវដែក។

在越南战争期间,老挝被动卷入其中。美国为了阻断通往越南北方部队的补给线“胡志明小道”,由中情局策动暗中将战场延伸至老挝,1964年至1973年共执行了58万次飞行轰炸任务,投下逾200万吨约2.7亿枚炸弹,其中大部分还是可怕的集束炸弹。

ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ប្រទេស​ឡាវ​ ​ត្រូវបាន​ចូលរួម​ដោយ​អសកម្ម។ ដើម្បីទប់ស្កាត់ “ផ្លូវលំហូជីមិញ”ដែលជាខ្សែផ្គត់ផ្គង់ ទៅកាន់កងទ័ពភាគខាងជើងរបស់វៀតណាម​​  ទីភ្នាក់ងារចារកម្មកណ្តាលរបស់សហរដ្ឋអាមេរិកបានពង្រីកសមរភូមិទៅកាន់ប្រទេសឡាវដោយសម្ងាត់។ចាប់ពីឆ្នាំ១៩៦៤ដល់ឆ្នាំ ១៩៧៣ យន្តហោះរបស់សហរដ្ឋអាមេរិកបានអនុវត្តបេសកកម្មទម្លាក់គ្រាប់បែកសរុបចំនួន៥៨ម៉ឺនលើក ដោយបានទម្លាក់គ្រប់បែកជាង២លានតោន ប្រហែលមាន២៧០លានគ្រាប់។ គ្រាប់បែកដែលភាគច្រើន គឺជាគ្រាប់បែកចង្កោម ដ៏គួរឱ្យភ័យខ្លាច។

集束炸弹又称“子母弹”,通常内含众多大小不一弹药。当母弹经投放后,打开的弹体会在更大区域内散布

គ្រាប់បែកចង្កោម ជាធម្មតាមានគ្រាប់រំសេវ ជាច្រើនដែលមានទំហំខុសៗគ្នា។ បន្ទាប់​ពី​គ្រាប់​បែក​ម្តាយ​ត្រូវ​បាន​បាញ់​បង្ហោះ គ្រាប់​បែក​ដែល​បាន​បើក​នឹង​រីក​រាល​ដាល នៅក្នុង​តំបន់​ធំ​ជាង។

9年间,2.7亿枚,200万吨,这意味平均每分钟就有8枚炸弹投到老挝,总数比整个二战期间使用的炸弹数量还要多。

ក្នុងរយៈពេល៩ឆ្នាំ គ្រាប់បែកចំនួន២៧០លានគ្រាប់ ២លានតោន​  នេះមានន័យថា  មានគ្រាប់បែកចំនួន៨គ្រាប់ ត្រូវបានទម្លាក់ នៅលើប្រទេសឡាវ ជារៀងរាល់នាទីជាមធ្យម  ចំនួននេះច្រើនជាង ចំនួនគ្រាប់បែកដែលបានប្រើ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទាំងមូល។

而当时老挝的总人口才大约二百万人,相当于每个老挝人都分到了一吨炸弹,这也让老挝成为了“人类史上人均遭受轰炸最严重”的国家。

នៅ​ពេល​នោះ ប្រជាជន​ឡាវ​សរុប ​មាន​ប្រមាណ​តែ ​២​លាន​នាក់​ប៉ុណ្ណោះ ដែល​ស្មើ​នឹងប្រជាជន​ឡាវ​គ្រប់ៗ​រូប “ទទួលបាន” ​គ្រាប់​បែក​មួយ​តោន ​ ហើយ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេសឡាវក្លាយ​ជា“​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែកយ៉ាងធ្ងន់ធ្ងរបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ”។

每一个红点代表一次轰炸

ចំណុចក្រហមនីមួយៗតំណាងឱ្យការទម្លាក់គ្រាប់បែកមួយលើក

后来战争终于结束了,但老挝人民仍活在越战遗祸里:据美国哥伦比亚广播公司报道,越战期间美国在老挝投下的炸弹中有30%属于未爆炸弹药(UXO),约有8000万枚炸弹被投掷之后没有爆炸。

ទោះបីជាសង្គ្រាមបានបញ្ចប់ ប៉ុន្តែប្រជាជនឡាវនៅតែរស់នៅក្នុងភាពរងទុក្ខវេទនានៃសង្រ្គាមវៀតណាម៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ី(CBS) គ្រាប់បែក ៣០ភាគរយដែលសហរដ្ឋអាមេរិក ទម្លាក់ក្នុងប្រទេសឡាវក្នុងអំឡុងពេល សង្គ្រាមវៀតណាម គឺជាគ្រាប់បែកមិនទាន់ផ្ទុះ(UXO) មានគ្រាប់បែកប្រហែល៨០លាន គ្រាប់មិនបានផ្ទុះទេ បន្ទាប់ពីត្រូវបានទម្លាក់។

几十年来,这些未爆弹一直威胁着老挝人民的生命安全,老挝的部分土地也因为炸弹威胁而无法耕作,老挝的国家建设和经济发展遭到严重影响。据政府部门统计,从1975年至2008年,超过5万名老挝民众被这些未爆弹夺去生命,其中很大一部分还是孩子。

ច្រើនទស្សវត្សរ៍កន្លងមក គ្រាប់បែកមិនទាន់ផ្ទុះទាំងនេះបាននិងកំពុងគំរាមកំហែងអាយុជីវិតរបស់ប្រជាជនឡាវ​​​ ដីផ្នែកខ្លះនៃប្រទេសឡាវ ក៏មិនអាចធ្វើកសិកម្ម ដោយសារតែការគំរាមកំហែងដោយគ្រាប់បែក​​ ការកសាងជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ២០០៨ មានប្រជាជនឡាវជាង ៥០.០០០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ ក្នុងចំណោមនោះ​​​​ ភាគច្រើនគឺជាកុមារ។

而讽刺的是,美国在1995至2013年间用来在老挝清除未爆炸弹的全部花费,仅等同于越战期间轰炸老挝3天的费用。

អ្វីដែលគួរឱ្យដៀមដាមនោះគឺ ការចំណាយសរុបរបស់សហរដ្ឋអាមេរិក ក្នុងការបោសសម្អាតគ្រាប់បែកមិនទាន់ផ្ទុះ នៅក្នុងប្រទេសឡាវពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៣ គឺស្មើនឹងតម្លៃនៃការទម្លាក់គ្រាប់បែកលើប្រទេសឡាវ រយៈពេលតែ៣ថ្ងៃ ក្នុងអំឡុងសង្គ្រាមវៀតណាម ប៉ុណ្ណោះ។

2016年时任美国总统的奥巴马访问老挝时,承诺将为清除未爆弹追加9000万美元,但并没有为当初的轰炸道歉。

ឆ្នាំ២០១៦​​ នៅពេលដែលលោកObama​​ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលនោះបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកបានសន្យាថា​  បន្ថែម៩០លានដុល្លារអាមេរិកទៀតសម្រាប់ការដោះគ្រាប់បែកមិនទាន់ផ្ទុះ ប៉ុន្តែលោកមិនបានសុំទោស ចំពោះការទម្លាក់គ្រាប់បែកនោះទេ។

近些年在社会各界的教育和帮助下,因未爆弹而死的老挝民众,好不容易才从战争刚结束时的每年上千人,减少到几十人,但这些未爆弹仍是巨大隐患。

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអប់រំនិងជំនួយពីគ្រប់វិស័យនៃសង្គម ចំនួនប្រជាជនឡាវដែលបានស្លាប់ ដោយសារគ្រាប់បែកមិនទាន់ផ្ទុះ បានថយចុះពីរាប់ពាន់នាក់ ក្នុងមួយឆ្នាំនៅពេលទើបតែ បញ្ចប់សង្គ្រាមទៅដល់រាប់សិបនាក់នាបច្ចុប្បន្ន ប៉ុន្តែគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ នៅតែជាគ្រោះថ្នាក់ ដ៏ធំមួយ។

据老挝《万象时报》报道,从1996年到2020年的25年里,老挝拆弹小组销毁了7万公顷土地上超过160万枚未爆弹,仅大型炸弹就超过4200枚。若要完全清除,可能要花费50年乃至一个世纪之久。而就在2021年年底,又有3名未爆弹清理工人在爆炸中丧生。

យោងតាមរបាយការណ៍របស់កាសែត(VientianeTimes)ឱ្យដឹងថា  ក្នុងរយៈពេល២៥ឆ្នាំដែលពីឆ្នាំ ១៩៩៦ដល់ឆ្នាំ២០២០ ក្រុមកម្ចាត់គ្រាប់បែករបស់ឡាវបានកម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះជាង១.៦ លានគ្រាប់លើផ្ទៃដី៧០.០០០ហិកតា​ ក្នុងនោះគ្រាប់បែកខ្នាតធំបានជាង៤២០០គ្រាប់។ប្រសិនបើ ចង់កម្ចាត់ទាំងស្រុង គឺត្រូវចំណាយពេល៥០ឆ្នាំ រហូតមួយសតវត្សរ៍។នៅចុងឆ្នាំ២០២១ មានកម្មករគម្ចាត់គ្រាប់បែកមិនទាន់ផ្ទុះ ចំនួន៣នាក់ទៀត បានសម្លាប់បាតបង់ជីវិត នៅក្នុងការផ្ទុះ។

由于拆弹小组必须一寸一寸地探测土地,同时还需要保护土地以确保未来能进行耕种,探测1英亩(约合0.4公顷)土地需要2个多月的时间,受效率所限且支出高昂,老挝的炸弹清除工作一直提不起速。

ដោយសារក្រុមកម្ចាត់គ្រាប់បែក ត្រូវរុករកដីមួយអ៊ីង ទន្ទឹមនឹងនេះត្រូវការពារដីផងដែរ ដើម្បីធានាអាចដាំដុះ បាននៅពេលអនាគត ហេតុនេះហើយបានជារុករ ផ្ទៃដីប្រហែល ០,៤ហិកតាត្រូវចំណាយពេលវេលាច្រើនជាង២ខែ  ដោយសាររឹតត្បិត ដោយប្រសិទ្ធភាព និងការចំណាយខ្ពស់  ការងារបោសសម្អាតគ្រាប់បែក នៅប្រទេសឡាវ មិនអាចពន្លឿនបានទេ។

这也让中老铁路的磨万段虽然已经处于未爆弹不那么遍布的西北地区,但当地弹药的密集程度仍是令人心惊。

ទោះបីជាកំណត់Boten-Vientianeនៃផ្លូវដែក ចិន-ឡាវ ដែលមានទីតាំងនៅភាគពាយព្យដែលគ្រាប់បែកមិនទាន់ផ្ទុះ មិនសូវច្រើនបណ្ណោះទេ ប៉ុន្តែកម្រិតនៃការប្រមូលផ្តុំគ្រាប់បែកក្នុងតំបន់នៅតែគួរឱ្យមនុស្ស ភ្ញាក់ផ្អើល។

据老挝国家通讯社(KPL)2016年12月的报道,仅中老铁路磨万段(磨丁—万象)的纳堆站(Nateuy)所在地,就发现过大约有16.9公里长的未爆弹药区域。

តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL)ក្នុងខែធ្នូឆ្នាំ២០១៦ឱ្យដឹងថា  មានតែនៅស្ថានីយ Nateuyនៅកំណត់Boten-Vientianeនៃផ្លូវដែកចិន-ឡាវ  បាន​រក​ឃើញ​តំបន់គ្រាប់បែកមិន​ទាន់​ផ្ទុះ​មួយ​ដែល​មាន​ប្រវែង​ប្រហែល១៦.៩គីឡូម៉ែត្រ។

当时老挝国防部向琅南塔省政府通报称,铁路要经过的三个村庄中,其中一个还有尚未清除的未爆弹。他们在纳堆村发现了地雷,勘测工作进行到7成的中国企业只能暂时停工,等待清雷。

នៅពេលនោះ ក្រសួងការពារជាតិឡាវបានជូនដំណឹងទៅរដ្ឋបាលខេត្តLuangNamthaថា  ក្នុង​ចំណោម​ភូមិ​ទាំង៣ដែល​ផ្លូវ​ដែក​ឆ្លង​កាត់ មាន​ភូមិ​មួយ​មាន​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​ដែល​មិន​ទាន់​បាន​បោស​សម្អាត។ពួកគេបានរកឃើញគ្រាប់មីននៅក្នុងភូមិNaToey​​  ​ហេតុនេះហើយបានជា ក្រុមហ៊ុនចិនដែលធ្វើការងារវាស់ស្ទង់បាន៧០ភាករយត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការបោសសម្អាតមីន។几乎同时,中国电建水电三局中老铁路项目部负责人刘千里也赶赴老挝古城琅勃拉邦。到项目后,他先是被密密麻麻的原始森林,和森林里还不时传出的猛禽异兽咆哮声给惊呆了。

ទន្ទឹមនឹងនេះ លោកLiu Qianliនាយគម្រោងផ្លូវដែកចិន-ឡាវនៃការិយាល័យសាងសង់វារីអគ្គិសនីទី៣នៃក្រុមហ៊ុនសាងសង់ថាមពលអគ្គិសនីចិនបានទៅធ្វើការនៅក្រុងចាស់LuangPrabangរបស់ប្រទេសឡាវផងដែរ។បន្ទាប់ពីបានមកដល់គម្រោង លោកបានភ្ញាក់ផ្អើលដោយព្រៃឈើដ៏ក្រាស់ និងសំឡេងគ្រហឹមនៃសត្វព្រៃនៅក្នុងព្រៃឈើ។

但随后真正让他吓到“后背冒冷汗”的,就是这深山里无处不在的未爆弹——联系上老挝国防部进行排雷后,施工区域里竟然排出了10余枚目测三四十厘米长的炸弹,“无人区不可怕,可怕的是在这深山密林中还有许多未爆炸物,这让我感受到了前所未有的压力。”

ប៉ុន្តែ អ្វីដែលធ្វើឱ្យគាត់ភ័យខ្លាច“ចេញ​ញើសត្រជាក់”នៅលើខ្នង”គឺគ្រាប់បែកមិនទាន់ផ្ទុះនៅគ្រប់ទីកន្លែងនៅលើភ្នំជ្រៅ។បន្ទាប់ពីទាក់ទងទៅក្រសួងការពារជាតិឡាវសម្រាប់ការដោះមីន គ្រាប់បែកដែលមានប្រវែងពី៣០ទៅ៤០សង់ទីម៉ែត្រចំនួនជាង១០ត្រូវបានដោះចេញពីតំបន់សំណង់។“តំបន់គ្មានមនុស្សរស់នៅដែលមិនគួរឱ្យខ្លាចនោះទេ  អ្វីដែលគួរឱ្យភ័យខ្លាចនោះគឺនៅតែមានវត្ថុមិនទាន់ផ្ទុះជាច្រើននៅលើភ្នំជ្រៅនិងព្រៃក្រាស់។ នេះធ្វើឱ្យខ្ញុំមានសម្ពាធដែលមិនធ្លាប់មានកាលពីមុនមក” ។

而有着35年工程建设经验的中国电建中老铁路工程指挥部指挥长李斌也有着相似的经历,“你们无法想象,我第一天来这里时的场景。县长带着民兵在前面排雷,后面当地老乡跟着砍树。机械开不进去,大家就徒步一点一点往里走。”“这里的未爆炸物,一百年都排不完。施工过程让人捏了一把汗。”

ហើយលោកLi Bin មេបញ្ជាការនៃទីបញ្ជាការគម្រោងផ្លូវដែកចិន-ឡាវរបស់ក្រុមហ៊ុនសាងសង់ថាមពលអគ្គសនីចិនដែលមានបទពិសោធន៍សាងសង់វិស្វកម្មរយៈពេល៣៥ឆ្នាំក៏មានអារម្មណ៍ស្រដៀងគ្នាដែរ ។លោកបាននិយាយថា “អ្នកទាំងអស់គ្នាមិនអាចនឹកស្មានថា ថ្ងៃដំបូងដែលខ្ញុំមកទីនេះ ចៅហ្វាយស្រុកបានដឹកនាំកងជីវពលទៅដោះមីននៅខាងមុខ ហើយអ្នកភូមិបានកាប់ដើមឈើតាមពួកគេ។គ្រឿនយន្តមិនអាចបើកចូល មានតែមនុស្សអាចដើរចូល​”“ វត្ថុមិនទាន់ផ្ទុះនៅក្នុងតំបន់នេះ មិនអាចដោះសម្អាតក្នុងមួយរយឆ្នាំទេ។ ដំណើរការសាងសង់បានធ្វើឱ្យមនុស្សព្រួយបារម្ភ”។

李斌展示老挝山区未爆炸物区域 图自央视网

លោកLi Binបង្ហាញ​​តំបន់​វត្ថុ​មិន​ទាន់​ផ្ទុះ​នៅ​តំបន់​ភ្នំ​នៃ​ប្រទេស​ឡាវ។​ រូបភាពមក​ពី CCTV.com

毫不夸张地说,这可能是全球最危险的铁路工程之一。但就是这样一根又硬又危险,随时可能起爆的“骨头”,中老双方并未放弃,而是展开通力合作,硬是把它啃下来了!

និយាយការពិតទៅ នេះប្រហែលជាគម្រោងផ្លូវដែកដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។ប៉ុន្តែ ប្រទេស​ចិន​និង​ឡាវ​មិន​ចុះចាញ់​នោះទេ បែរជាធ្វើសហការ​គ្នាបានបញ្ចប់បេសកកម្មនេះ​!

据中国一带一路网报道,为保证项目顺利实施,老挝国防部部署人民军,根据标段成立了6个清除单位,准备相关人员、车辆及必要装备为项目标记区域清除未爆弹,清除工作一直从2017年1月进行到5月。

យោងតាមវេបសាយខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ប្រទេសចិនឱ្យដឹងថា ដើម្បីធានាបាននូវការអនុវត្តគម្រោងដោយរលូន ក្រសួងការពារជាតិឡាវបានចាត់ចែងកងទ័ពប្រជាជន​​​​​ បង្កើតអង្គភាពចំនួន៦ដោយផ្អែកលើតំបន់គម្រោង ដើម្បីរៀបចំបុគ្គលិក យានយន្ត និងឧបករណ៍ចាំបាច់នានាដើម្បីដោះគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងតំបន់​គម្រោង។ការងារ​ដោះបានចាប់ពី​ខែមករារហូតដល់​ខែឧសភាឆ្នាំ​​២០១៧។

为了避免发生危险,中方建设团队也跟着暂时停工,克服项目成本增加的问题对施工方式等进行调整,并派出具有排爆经验的专业人员协助工作。

ដើម្បីចៀសវាងគ្រោះថ្នាក់ ក្រុមសាងសង់ចិនក៏បានផ្អាកការងារជាបណ្តោះអាសន្ន កែសម្រួលវិធីសាស្រ្តសាងសង់ដើម្បីពុះពារបញ្ហាកើនឡើងថ្លៃដើមនៃគម្រោង ព្រមទាំងបានបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ដោះមីនទៅជួយការងារ។

前期施工调查,湄公河半岛无人区扫排雷人员正在工作 图自微信公众号“中铁八局报道”

ការស៊ើបអង្កេតមុនការសាងសង់ អ្នកដោះមីនកំពុងធ្វើការនៅតំបន់គ្មានមនុស្សរស់នៅនៃឧបទ្វីបមេគង្គ  រូបភាពWeChat “China Railway Eighth Bureau Report”

联合国经社部有一份名为“‘一带一路’倡议和可持续发展目标在老挝的进展”的报告中曾提到,根据2019年中老铁路项目管理委员会的数据,在2017年1月至2019年7月的中老铁路建设期间,当地2931公顷的土地上清除了约459枚未爆炸弹药,以及46万多件相关碎片。

មានរបាយការណ៍មួយច្បាប់ដែលមានចំណងជើងថា”គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសឡាវ” របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបានលើកឡើងថា​ តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​គ្រប់​គ្រង​គម្រោង​ផ្លូវ​ដែក​ចិន-ឡាវ​​ឆ្នាំ២០១៩  នៅក្នុងអំឡុងពេលសាងសង់ផ្លូវដែកចិន-ឡាវចាប់ពីខែមករាឆ្នាំ២០១៧ដល់ខែកក្កដាឆ្នាំ២០១៩ មានគ្រាប់បែកមិនទាន់ផ្ទុះប្រមាណ៤៥៩គ្រាប់និងកម្ទេចកម្ទីពាក់ព័ន្ធជាង៤៦ម៉ឺនត្រូវបានបោសសម្អាតចេញពីផ្ទៃដីចំនួន២៩៣១ហិកតា។

报告中还强调,尽管这在老挝近8000万未爆弹的数字面前只是“杯水车薪”,完全清除这些“战争遗产”需要更多资金和物资帮助,但能从中看出中国“一带一路”合作可以在此事上发挥“实质性作用”。

របាយការណ៍ក៏បានសង្កត់ធ្ងន់ថា ទោះបីជាចំនួននេះគ្រាន់តែជាផ្នែកតូចមួយក្នុងគ្រាប់បែកមិនទាន់ផ្ទុះជិត80លានគ្រាប់នៅក្នុងប្រទេសឡាវក៏ដោយ ការដកចេញទាំងស្រុងនៃ”កេរដំណែលសង្គ្រាម” ទាំងនេះតម្រូវឱ្យមានថវិកានិងជំនួយសម្ភារៈច្រើនបន្ថែមទៀត ប៉ុន្តែអាចមើលឃើញថា​ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” របស់ចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះ។

明天(1月3日)中老铁路即将迎来“满月”,这开通的一个月里客货双旺。

据中国铁路昆明局集团统计数据显示,截至2021年12月31日,中老铁路通车已开行货物列车380列,运货15万吨。进口货物主要有天然橡胶、铁矿石、化肥;出口货物主要有蔬菜、水果、机电产品。此外,中老铁路国内段已经运送旅客58万人次。

នៅថ្ងៃទី3ខែមករា ផ្លូវដែកចិន-ឡាវបានដំណើរការជាផ្លូវការរយៈពេលមួយខែហើយ។ក្នុងខែនៃការបើកដំណើរការ  ទាំង​ដឹកជញ្ជូនទំនិញ​និងដឹក​ជញ្ជូន​អ្នក​ដំណើរ​ត្រូវ​បាន​ផ្ទុក​ពេញ​លេញ។

យោងតាមស្ថិតិពីក្រុមហ៊ុនKunmingនៃក្រុមសាជីវកម្មផ្លូវដែកចិន គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១​​ ផ្លូវដែកចិន-ឡាវបានបើកដំណើរការរថភ្លើងដឹកទំនិញចំនួន៣៨០ជើង​  ដែលផ្ទុកទំនិញបាន១៥ម៉ឺនតោន។ទំនិញដែលនាំចូលភាគច្រើនរួមមានកៅស៊ូធម្មជាតិ រ៉ែដែក និងជីគីមី ហើយទំនិញនាំចេញភាគច្រើនរួមមានបន្លែ ផ្លែឈើ និងផលិតផលបរិក្ខារ។ក្រៅពីនេះ កំណត់ផ្លូវចិននៃផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរចំនួន៥៨ម៉ឺននាក់។

截至12月20日,中老铁路老挝段客运已累计发送旅客2.2万人次。每天都有不少老挝民众踊跃购票,体验中老铁路对他们的工作生活带来的积极变化,用实际行动表达对铁路的喜爱和支持。

គិត​ត្រឹម​ថ្ងៃ​ទី២០ខែ​ធ្នូឆ្នាំ២០២១​ ​កំណត់ផ្លូវ​ឡាវ​នៃ​ផ្លូវដែក​ចិន-ឡាវ​បាន​បញ្ជូន​អ្នក​ដំណើរ​សរុប​ចំនួន ២២០០០នាក់​។ ជារៀងរាល់ថ្ងៃ មានប្រជាជនឡាវជាច្រើនបានទិញសំបុត្រ ដើម្បីទទួលបទពិសោធន៍នៃការផ្លាស់ប្តូរជាវិជ្ជមានដែលនាំមកដោយផ្លូវដែកចិន-ឡាវចំពោះការងារនិងជីវភាពរស់នៅរបស់ពួកគេ បង្ហាញពីក្តីស្រឡាញ់និងការគាំទ្ររបស់ពួកគេចំពោះផ្លូវដែកចិន-ឡាវជាមួយនឹងសកម្មភាពជាក់ស្តែង។

据老挝《万象时报》报道,在乘车过程中,记者发现许多乘客都会把纸杯放在小桌板上,用手机拍摄下杯内的水一点都不会向外泼洒的视频,一边说“ka ka ka”(老挝语口语,意为非常好)。

យោងតាមរបាយការណ៍របា់កាសែត(VientianeTimes)ឱ្យដឹងថា នៅពេលជិះរថភ្លើង អ្នកសារព័ត៌មានបានរកឃើញថា អ្នកដំណើរជាច្រើនបានដាក់ពែងក្រដាសនៅលើតុតូច ហើយប្រើទូរសព្ទដៃថតវីដេអូដែលទឹកក្នុងពែងមិនហៀរចេញ ហើយនិយាយថា“ka ka ka”(ជាភាសាឡាវ មានន័យល្អណាស់) ។

老挝国家工商会副会长奔勒·銮巴色日前接受新华社专访时表示,于今年1月1日生效的区域全面经济伙伴关系协定(RCEP)对促进区域内自由贸易意义重大,中老铁路也将借此发挥更大作用。

នាពេលថ្មីៗនេញ​ នៅពេលទទួលបទសម្ភាសន៍ពិសេសជាមួយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិឡាវបានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២នេះ មានសារសំខាន់ណាស់សម្រាប់ការជំរុញពាណិជ្ជកម្មសេរីក្នុងតំបន់​ ផ្លូវដែកចិន-ឡាវក៏នឹងដើរតួនាទីកាន់តែធំដោយសាររឿងនេះផងដែរ។

1月1日,中老铁路新年首趟国际货物列车发车 图自新华社

​ថ្ងៃ​ទី​១ខែ​មករាឆ្នាំ២០២២​​​ ​រថភ្លើង​ដឹក​ជញ្ជូន​ទំនិញអន្តរជាតិ​លើក​ដំបូងក្នុងឆ្នាំ២០២២​របស់​ផ្លូវដែក​ចិន-ឡាវ​បាន​ចេញ​ដំណើរ​ក្នុ។​ រូបថតមក​ពី​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

然而即便这是一个无法挑毛病并且多赢的创举,但是西方的抹黑却永不缺席。

在老挝,美国投下200万吨炸弹,中国留下1035公里铁路。而美媒却仍能继续抹黑中国,声称“中老铁路使老挝陷入债务陷阱”,甚至还担忧起老挝会在经济上越来越依赖中国,导致被中国“政治绑定”。

ទោះបីជារឿងនេះជារឿងគ្មាន​កំហុសហើយអាចជំរុញឈ្នះ-ឈ្នះក៏ដោយ ប៉ុន្តែការលាបពណ៌ដោយលោកខាងលិចនឹងមិនដែលអវត្តមានឡើយ។

នៅប្រទេសឡាវ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក២លានតោន តែប្រទេសចិនបានសាងសង់ផ្លូវដែកចម្ងាយ១០៣៥គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធសារព័ត៌មានអាមេរិកនៅតែបន្តមួលបង្កាច់ប្រទេសចិនថា “ផ្លូវដែកចិន-ឡាវបានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលក្នុងអន្ទាក់បំណុល”  ហើយបានមាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​ឡាវ​នឹង​កាន់​តែ​ពឹង​ផ្អែកចិន​លើ​វិស័យសេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ឡើង ដែល​នាំឱ្យ​មាន​ការ​ជាប់​ចំណង​នយោបាយ​ដោយ​ប្រទេស​ចិន។

就在中老铁路通车的当天,英国国际关系分析专家汤姆·福迪说了句大实话。他表示,西方媒体正向老挝人传递一个奇怪的信息——“轰炸你的是朋友,帮你建新铁路的人却是敌人”。

នៅ​ថ្ងៃ​ដែល​ផ្លូវដែក​ចិន-ឡាវ​បាន​បើកដំណើរការជាផ្លូវការ​ លោកTom Fowdyអ្នកវិភាគទំនាក់ទំនងអន្តរជាតិអង់គ្លេសបានមានពាក្យការពិតមួយថា”ប្រព័ន្ធសារព័ត៌មានលោកខាងលិចកំពុងផ្ញើសារព័ត៌មានចម្លែកទៅកាន់ប្រជាជនឡាវ គឺអ្នកដែលបំផ្ទុះផ្ទះ​គឺជាមិត្តភក្តិ ប៉ុន្តែអ្នកដែលជួយសាងសង់ផ្លូវដែកថ្មីគឺជាសត្រូវ”។

汤姆·福迪在文中写道,这种说法既具侮辱性,也是对老挝当代历史的漠视。任何对老挝历史有所了解的人都清楚,令人恐惧的国家是美国,而非中国。“是美国向老挝投下集束炸弹,这还导致如今修建新铁路时要先清理未爆弹,西方主流媒体怎么对这种暴行无动于衷呢?怎么能声称中国是老挝的‘真正威胁’,而美国及其盟友的行为符合老挝的‘真正利益’?”

លោកTom Fowdyបានសរសេរនៅក្នុងអត្ថបទថា ពាក្យសម្តីនេះមានភាពប្រមាថនិងមិនយកចិត្តទុកដាក់ចំពោះប្រវត្តិសាស្រ្តបច្ចុប្បន្នរបស់ប្រទេសឡាវ។អ្នក​ណា​ដែល​យល់ដឹងពីប្រវត្តិសាស្ត្រ​ឡាវ​បានយល់ច្បាស់​ថា​ ​ប្រទេស​ដែល​គួរ​ឱ្យខ្លាច​នោះ​គឺ​សហរដ្ឋ​អាមេរិក​ មិន​មែន​ចិន​ទេ។“ជាសហរដ្ឋអាមេរិកដែលបានទម្លាក់គ្រាប់បែកចង្កោមលើប្រទេសឡាវដែលនាំឱ្យត្រូវការក្នុងការដោះគ្រាប់បែកមិនទាន់ផ្ទុះនៅពេលសាងសង់ផ្លូវដែកថ្មី ​តើប្រព័ន្ធសារព័ត៌មានលោកខាងលិចសំខាន់នៅតែព្រងើយកន្តើយចំពោះអំពើឃោរឃៅនេះដោយរបៀបណា?ហេតុអ្វីនឹងនិយាយពាក្យភូតកុហកថា​​​ ការគំរាមកំហែងពិតប្រាកដចំពោះប្រទេសឡាវគឺជាប្រទេសចិន តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់វាគឺសមផលប្រយោជន៍ពិតរបស់ឡាវ?

中国帮助老挝建了一条将带来巨大经济利益的铁路,反被西方描述为“邪恶的、充满恶意的铁路”,而美国投下数亿枚炸弹的事实却“被忘记”了。他认为,中老铁路提供了一个教科书式的例子,即西方媒体如何扭曲事实并隐瞒真相,同时忽略严峻的现实。

ប្រទេសចិនបានជួយប្រទេសឡាវសាងសង់ផ្លូវដែកមួយដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំ​  ប៉ុន្តែវាត្រូវបានពិពណ៌នាដោយលោកខាងលិចថាជា“ផ្លូវដែកអាក្រក់” ប៉ុន្តែការពិតដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែករាប់រយលានត្រូវបាន “បំភ្លេចចោល” ។លោកបានយល់ឃើញថា ​​​​ផ្លូវដែកចិន-ឡាវបានផ្តល់នូវឧទាហរណ៍សៀវភៅសិក្សាអំពីរបៀបដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចបង្កាច់និងលាក់បាំងការពិត​  ព្រមទាំងធ្វេសប្រហែសការពិតដ៏តឹងរ៉ឹង។

2021年12月21日,中国外交部发言人赵立坚在例行记者会上应询时表示,中老铁路是两国互利合作和共建“一带一路”的旗舰项目,开通半个多月来,中老铁路已经取得了实实在在的成绩。

ថ្ងៃទី២១ខែធ្នូឆ្នាំ២០២១​ លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ផ្លូវដែកចិន-ឡាវគឺជាគម្រោងគំរូនៃច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការកសាងរួមគ្នានៃ“ខ្សែក្រវាត់និងផ្លូវ” រវាងប្រទេសទាំងពីរ បន្ទាប់ពីបានដំណើរការអស់រយៈពេលជាងកន្លះខែ ផ្លូវដែកចិន-ឡាវទទួលបានសមិទ្ធផលជាក់ស្តែង។

对于老挝总理潘坎在采访中批驳了外界针对中老铁路的污蔑,强调所谓“中老铁路让老挝陷入债务陷阱”的言论完全是诽谤,表示中老铁路符合老挝人民的发展需要,将极大促进人员和贸易往来,为人民带来更多福祉。赵立坚表示,正如潘坎总理所说,中老铁路符合老挝发展需要。老挝自然禀赋优越,发展潜力巨大,此前面临的主要阻碍之一就是作为内陆国,同外界的交通十分不便。“酒香不怕巷子深”,中老铁路就是要打通这条深巷,助力老挝“陆锁国变陆联国”战略,激活老挝的发展活力,拉近老挝同世界的距离,让大家不仅能闻到,还能喝到老挝的各种“佳酿”。

ទាក់ទិននឹង​លោកPhankhamនាយករដ្ឋមន្ត្រីឡាវបានច្រានចោលពាក្យខុសទំនងដែលលោកខាងលិចចំពោះផ្លូវដែកចិន-ឡាវនៅពេលផ្តល់បទសម្ភាសន៍ លោកបានសង្កត់ធ្ងន់ថា ពាក្យសម្តីដែល“ផ្លូវដែកចិន-ឡាវបានធ្វើឱ្យប្រទេសឡាវធ្លាក់ចូលក្នុងអន្ទាក់បំណុល” គឺជាមួលបង្កាច់សោះ​​ ហើយបានបង្ហាញថា ផ្លូវចិន-ឡាវដែក​បាន​បំពេញ​តម្រូវ​ការ​ការ​អភិវឌ្ឍ​របស់​ប្រជាជន​ឡាវ ហើយ​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជននិងពាណិជ្ជកម្ម ដែលបាន​នាំ​មក​នូវសុខុមាលភាពច្រើន​បន្ថែម​ទៀតសម្រាប់​ប្រជាជន។លោកZhao Lijianបានថ្លែងថា ដូចជាលោកPhankhamបាននិយាយថា ផ្លូវដែកចិន-ឡាវ សមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសឡាវ។ប្រទេសឡាវសម្បូរធនធានធម្មជាតិ មានសក្ដានុពលការអភិវឌ្ឍដ៏ធំ ឧបសគ្គចម្បងមួយដែលបានជួបប្រទះពីមុនគឺជាប្រទេសគ្មានឆ្នេរសមុទ្រ ​ដែលការទំនាក់ទំនងជាមួយពិភពខាងក្រៅមិនសូវស្រួល។តែ“ក្លិនស្រាមិនខ្លាចផ្លូវជ្រៅ” ផ្លូវដែកចិន-ឡាវគឺចង់បើកផ្លូវដ៏ជ្រៅនេះ ជួយប្រទេសឡាវប្រែក្លាយពីប្រទេសដែលទាក់ទងជាមួយពិភពខាងក្រៅមិនសូវស្រួលទៅជាប្រទេសដែលមានការដឹកជញ្ជូនងាយស្រួល” បំផុសកម្លាំងចលករនៃការអភិវឌ្ឍរបស់ប្រទេសឡាវ​ បងួ្រញចម្ងាយរវាងប្រទេសឡាវនិងពិភពលោក ដើម្បីធ្វើឱ្យពិភពលោកយល់ដឹងពីប្រទេសឡាវនិងធ្វើទំនាក់ទំនងជាមួយប្រទេសឡាវ៕

To Top