ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខ តំណែង លោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាន នគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ឲ្យមកធ្វើជាមន្ដ្រី ។

យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រៅពីដកតំណែងពី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោក ហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ពីវរសេនីយ៍ត្រីយ៍ ឲ្យមកត្រឹមអនុសេនីយ៍ឯក ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំង នគរបាលជាតិ»។

សូមបញ្ជាក់ថា ការដកតំណែងនេះ បន្ទាប់ពីរកឃើញមានករណីចាប់យុវជន៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ដោយជំរិតទារប្រាក់ពីយុវជនទាំង៣នាក់នោះ ចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង ៕

