ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថថ្ងៃទី១២ ខែ មករាឆ្នាំ ២០២២នះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៣ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស រំលោភលើទំទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០។
យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា ជនជាប់ចោទនេះ មានឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៥៩សេ ផ្លូវលេខ២ ភូមិសំបួរ សង្គាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: « រំលោភលើ ទំនុកចិត្ត ថ្នាក់អភិបាល» តាមមាត្រា ៣៩១ នៃច្បាប់ព្រហ្មទណ្ឌ និង ត្រូវចាន ឃុំខ្លួន កាលថ្ងៃ ទី ៣ ខែ កក្កដា ឆ្នាំ ២០២១៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
