ព័ត៌មានជាតិ

ក្រសួងសាធារណការ កំពុងពិនិត្យ App ឈ្មោះ PR Care តាមដានគ្រប់គ្រងព័ត៌មាន អនុវត្តន៍គម្រោងសាងសង់

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ មករា នៅទីស្តីការក្រសួង បានបើកកិច្ចប្រជុំពិភាក្សាអំពី គម្រោងរៀបចំអភិវឌ្ឍន៍កម្មវិធី (App) សម្រាប់តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកវិទ្យា ព័ត៌មានរបស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឲ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីដំណើរការ នៃការអភិវឌ្ឍកម្មវិធីនេះអាច សម្រេចបានជោគជ័យតាមការគ្រោងទុក និងអាចដាក់ដំណើរការដើម្បី ជួយសម្រួលដល់ការងារតាមដាន និងគ្រប់គ្រងការងារសាងសង់ និងជួសជុលថែទាំផ្លូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសាធារណការ កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) នេះក្នុងគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន ដូចជាធនធានមនុស្ស សម្ភារៈគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាព ការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋាន សាងសង់រហូតដល់ការសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ៕

To Top
×