នយោបាយ

មុត ចន្ថា ឲ្យលោក សម រង្ស៊ី បំពេញទោសជាង ៤០ឆ្នាំ មិនបាច់ធ្វើពុតអ្នកក្លាហាន ចង់ចូលខ្លួនឲ្យតុលាការកាត់ ទោសជំនួសលោក កឹម សុខា (Video)

ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានស្នើឲ្យ លោក សម រង្ស៊ី ចូលខ្លួនទៅអនុវត្តន៍ទោសជាង ៤០ឆ្នាំ ដែលបានសាងទៅ កុំចាំបាច់មកធ្វើពុតជាមនុស្សក្លាហាន សុំចូលខ្លួនឲ្យតុលាការ កាត់ទោសជំនួសលោក កឹម សុខា។

ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ីប្រកាសសុំចូលសវនាជំនួសលោក កឹម សុខា ខណៈលោក កឹម សុខា នឹងត្រូវបន្តឡើងឡើងសវនាការ ក្នុងសំណុំរឿងក្បត់ជាតិ នាថ្ងៃ១៩ មករា ខាងមុខនេះ ក្រោយខកខានអត់រយៈពេលជាច្រើនឆ្នាំ ដោយសារជួបបញ្ហាកូវីដ ។ ការឡើងសវនាការជាថ្មីម្តងទៀតនេះ គឺស្ថិតនៅក្រោមការឃ្លាំមើល ពីបណ្តាអង្គទូតជាប្រទេស ។

លោក មុត ចន្ថា បង្ហាញក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃ១៤ មករានេះថា លោក សម រង្ស៉ី បានចេញមុខជាថ្មីប្រកាសចង់ ចូលខ្លួនឲ្យតុលាការកាត់ទោសជំនួស លោកកឹម សុខាគឺដើម្បីតាំងខ្លួនឯងជា «គង់ហ៊ាន»។ លោកថានេះគឺជារឿងមួយ គួរឲ្យហួសចិត្ត និងអស់សំណើចបំផុត ខណៈសារធាតុនិងចរិតធម្មជាតិ របស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេច ពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត។

លោក មុត ចន្ថា បានរំលឹកថា លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោស ជាច្រើនបទឧក្រិដ្ឋដែល ត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង ៤០ឆ្នាំ ក្នុងរយៈពេល ៤ឆ្នាំមកនេះ ប៉ុន្តែគាត់មិនដែលមាន ភាពក្លាហានសុំចូលខ្លួនឲ្យតុលាការ កាត់ទោសដោយផ្ទាល់ម្តងណាឡើយ។ ចំណែកការកាត់ទោសកាលពីអតីតកាល ក៏គាត់មិនមានភាពក្លាហាន បង្ហាញវត្តនៅក្នុងតុលាការដូចគ្នា។ ផ្ទុយទៅវិញ គាត់គិតតែពីរត់គេចខ្លួនទៅសម្ងំយកសុខយកស្រួល ក្រោមលេសចោទថាតុលាការតេឡេ។

លោកបញ្ជាក់ថា “ប្រសិនជាលោក សម រង្ស៉ី ក្លាហាន ប្រាកដមែន គួរដើរចូលពន្ធនាគារ ដើម្បីបំពេញទោសជាង ៤០ឆ្នាំ ដែលតុលាការបានកាត់រួចហើយនោះ និងប្រឈមនឹងការកាត់ទោស ចំពោះសំណុំរឿងឧក្រិដ្ឋផ្សេងទៀត ដោយមិនចាំបាច់ធ្វើពុតជាក្លាហានក្លែង ក្លាយចូលខ្លួនឲ្យតុលាការ កាត់ទោសជំនួស ឯកឧត្តម កឹម សុខា ឡើយ”។

លោកបង្ហាញពីចរឹកលោក សម រង្ស៊ីបន្តថា ប្រសិនជាប្រជាពលរដ្ឋខ្មែរ មិនបានដឹងពីសារធាតុ និងចរិតកំសាកពីធម្មជាតិរបស់លោក សម រង្ស៊ីទេ អាចយល់ ច្រឡំគាត់ជាមនុស្សក្លាហាន តែតាមពិតគាត់គ្រាន់តែជាមនុស្ស ក្លានហានអណ្តើកក្នុងស្នូក ដែលមិនដែលហ៊ានប្រថុយ ឬផ្សងគ្រោះថ្នាក់ ម្តងណាឡើយ ៕

To Top