ព័ត៌មានជាតិ

អគ្គនាយក ARDB ជួបពិភាក្សាការងារ ជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងទីក្រុងបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌគម្រោង AGREENFI

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារបន្ត​ តាមរយៈប្រព័ន្ធ Zoom ជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងទីក្រុងបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌគម្រោង AGREENFI ។

ក្នុងជំនួបនេះ មានតំណាង AFD ដែលបានចូលរួមមាន៖ ១/លោកស្រី Ophelie BOURHIS (Country Director, AFD Cambodia) ២/លោកស្រី Camille Esparsa (សហការី) ៣/លោកស្រី Annie Tran (Regional Senior Investment Officer-Asia, Access to Finance & Structured Finance)។

ផ្ទាំងពាណិជ្ជកម្ម

ជាលទ្ធផលនៃកិច្ចប្រជុំ គឺទទួលបានផ្លែផ្កាជាវិជ្ជមាន និងកំណត់បាននូវយន្តការ សម្រាប់អនុវត្តក្នុងជំហានបន្ទាប់ទៀត ដើម្បីពន្លឿននូវការអនុវត្ត គ​ម្រោងឲ្យឆាប់សម្រេចបានគោលដៅ ជាអត្ថប្រយោជន៍ដល់ក្រុមគោលដៅ ទទួលផលចុងក្រោយ (ជាពិសេសកសិករនៅទីជនបទ)។

គួររំលឹកបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ AFD ក៏បានជួបប្រជុំជាមួយ ARDB លើប្រធានបទស្ដីពី “ការស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់ ARDB លើការផ្ដល់ហិរញ្ញប្បទានបៃតង និងប្រកបដោយនិរន្តភាព​ ទៅលើវិស័យកសិកម្ម” ដើម្បីពិនិត្យលទ្ធភាព លើភាពជាដៃគូរវាង AFD និង ARDB ដើម្បីពង្រឹងនូវវិស័យហិរញ្ញប្បទានបៃតង សម្រាប់ជនបទនៅកម្ពុជា ប្រកបដោយចីរភាព ក្នុងក្រខ័ណ្ឌគម្រោង AGREENFI ផងដែរ៕

To Top
×