ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យជនជាតិម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ជួញដូរគ្រឿងញៀន ជាង ៦ គីឡូក្រាម ប្រព្រឹត្តចំណុច ផ្ទះ ជួល លេខ ១ ផ្លូវ លេខ ៦ បូ រី សែន សុខ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ប្ញ ស្សី កែវ រាជធានី ភ្នំពេញ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ លី ស៊ូ ចៃ (LY XU JAY) ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជា ជនជាតិ ចិន ។
ចំណែកវត្ថុ តាង ដែលសមត្ថកិច្ចនគរបាលរឹបអូសបាន រឹបអូសបានរួមមាន ៖ ថ្នាំងញៀន ប្រភេទ អ៉ិចស្តាស៊ីស៊ី (MDMA) ទម្ងន់ សុទ្ធ ៦គីឡូ ទម្ងន់ ៤០ ក្រាម ។ កេ តា មីន (KETAMINE) ទម្ងន់ សុទ្ធ ១០.២៥ ក្រាម ។
សរុបសារធាតុញៀន ជា៦ គីឡូក្រាម សារធាតុ ផ្សំ ៩គីឡូ ទម្ងន់៦៦៥ ក្រាម និង ឧបករណ៍ កែ ច្នៃ មួយ ចំនួន ទៀត ។
ជនសង្ស័យជនជាតិចិន ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នៅ ចំណុច ផ្ទះ ជួល លេខ ១ ផ្លូវ លេខ ៦ បូ រី សែន សុខ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ប្ញ ស្សី កែវ រាជធានី ភ្នំពេញ៕
ដោយ គា លីហ្សា