ព័ត៌មានជាតិ

លោក វ៉ាង យី៖ ចិន នឹងមិនសម្លុតគម្រាម ប្រទេសជិតខាងជុំវិញបញ្ហា ដែនសមុទ្រចិនខាងត្បូងនោះទេ

" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងមិនប្រើប្រាស់ កម្លាំងខ្លួនសម្លុតគម្រាម ប្រទេសជិតខាងដែលតូចជាង ដោយរួមទាំងប្រទេសហ្វីលីពីន ផងដែរនោះទេ ក្នុងខណៈលោកបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។

លោក វ៉ាង យី បាននិយាយប្រាប់វេទិការៀបចំ ដោយស្ថានទូតចិនប្រចាំទីក្រុងម៉ានីល និងក្រុមគាំទ្រក្នុងតំបន់ថា “ការសង្កត់ធ្ងន់ទៅលើការអះអាងម្ខាង ហើយដាក់ឆន្ទៈផ្ទាល់ខ្លួនតែម្ខាង ទៅលើភាគីដទៃប៉ុណ្ណោះនោះ មិនមែនជាមធ្យោបាយសមស្រប សម្រាប់ប្រទេសជិតខាងធ្វើដាក់គ្នានោះទេ ហើយវាប្រឆាំងនឹងទស្សនវិជ្ជា ពីរបៀបដែលមនុស្សគួរតែរួបរួមគ្នា”។

" "

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើងក្នុង រយៈពេលតិចជាងមួយខែ បន្ទាប់ពីប្រទេសហ្វីលីពីន បានថ្កោលទោសការរារាំងរបស់ចិន លើនាវាដឹកគ្រឿងផ្គត់ផ្គង់ យោធាហ្វីលីពីន នៅដែនសមុទ្រចិនខាងត្បូង បង្កឲ្យមានការព្រមាន ពីសម្ពន្ធមិត្តសន្ធិសញ្ញា គឺអាមេរិកថា ការវាយប្រហារលើនាវាហ្វីលីពីន នឹងបង្កឲ្យមានការប្តេជ្ញា ការពារគ្នាទៅវិញទៅមក។

" "

គួរបញ្ជាក់ថា ប្រទេសចិន ត្រូវបានបណ្ដាប្រទេសលោកខាងលិច ចោទប្រកាន់ពីបទធ្វើសកម្មភាព ដ៏គឃ្លើននិងបង្កហេតុ តាមរយៈការបញ្ជូនពង្រាង កងកម្លាំងការពារដែន សមុទ្ររាប់រយនាក់ និងនាវានេសាទ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជិតខាងខ្លួន រួមទាំងប្រទេសហ្វីលីពីនផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top