ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដើម្បីលើកកម្ពស់អត្ដសញ្ញាណ តម្លៃ និងអត្ថិភាព ព្រមទាំងជំរុញការប្រើប្រាស់ដែនជាតិ ក្នុងការចូលរួមផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព៕