ព័ត៌មានជាតិ

ការប្រកាស កាលបរិច្ឆេទបិទបញ្ចប់ ទទួលពាក្យស្នើសុំ អាហារូបករណ៍ ចេន ហ្ស៊ី ត្រឹមថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២

ភ្នំពេញ ៖ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឬហៅកាត់ថា (“ព្រីនស៍ គ្រុប”) ដែលជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុត នៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបានប្រកាស ពីកាលបរិច្ឆេទ នៃការបិទបញ្ចប់ទទួលពាក្យ ស្នើសុំអាហារូបករណ៍សិក្សា ថ្នាក់បរិញ្ញាបត្រនៃអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាកម្មវិធីរួមសហការគ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងមូលនិធិព្រីនស៍ ។

ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ នៅវេលាម៉ោង ១២:០០យប់ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២។

ផ្ទាំងពាណិជ្ជកម្ម

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញ និងដាក់ពាក្យតាមរយៈការស្កែន QR កូដ ដែលមានភ្ជាប់ នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ www.phg.moe/czs ។ កម្មវិធីអាហារូបករណ៍នេះ គឺសម្រាប់តែសិស្សថ្នាក់ទី ១២ សញ្ជាតិខ្មែរ ដែលបានប្រលង ជាប់បាក់ឌុប ក្នុងឆ្នាំសិក្សា ២០២១ តែប៉ុណ្ណោះ ។

សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យទៅលើផ្ទាំងរូបភាព ដែលមានភ្ជាប់មកជាមួយ៕

To Top